Friday, September 26, 2025
Homeព័ត៌មានជាតិក្រុមហ៊ុន Khmer Household & Health Care ណែនាំ​ផលិត​ផលថ្មី​​គុណភាពខ្ពស់​ពីរមុខបន្ថែម​​​ទៀត ​មក​កាន់​ទីផ្សារ​កម្ពុជា

ក្រុមហ៊ុន Khmer Household & Health Care ណែនាំ​ផលិត​ផលថ្មី​​គុណភាពខ្ពស់​ពីរមុខបន្ថែម​​​ទៀត ​មក​កាន់​ទីផ្សារ​កម្ពុជា

​រាជធានីភ្នំពេញ៖ ក្រុមហ៊ុន Khmer Household & Health Care ដែល​​​ផលិតនិង​ចែក​ចាយ​​ផលិតផល​សម្រាប់​គ្រួសារ និង​ថែ​ទាំ​សុខភាព​​ដោយគុណភាព​ខ្ពស់​ កាល​ពី​ថ្ងៃ​ទី២៨ ខែកញ្ញា ឆ្នាំ២០១៧ កន្លង​ទៅ​នេះ បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន​ដើម្បី​បង្ហាញ​ជាផ្លូវ​ការ​នូវ​ផលិតផល​ថ្មី​របស់​ខ្លួន​ចំនួន​ពីរ​ទៀត​ គឺផលិតផល​សាប៊ូ​លាង​ខ្លួន ម៉ាកក្លិន (KLEN Whitening Shower Gel) ធ្វើ​ឱ្យ​ស្បែក​មាន​សំណើម​ស​ស្អាត និង​​ផលិតផល​សាប៊ូលាង​ចាន​កម្ចាត់​បាក់តេរី​របស់​សាប៊ូ​ស្អាត (SAAT Dish Washing Liquid)។

​ក្នុង​​ឱកាស​នេះផងដែរ លោកសាង ប៉េង​គី នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Khmer Household & Health Care (KHH) ​បាន​ឱ្យ​ដឹង​ថា “ផលិតផល​​ថ្មី​​គុណភាព​ខ្ពស់​​ទាំង​​ពីរនេះ​ ​បាននាំ​មក​នូវ​ភាព​ស្រស់​ស្អាត និង​អនាម័យ​ខ្ពស់​បំផុត​សម្រាប់​​ប្រជាជន​កម្ពុជា”។

លោកសាង ប៉េង​គី

លោក ប៉េងគី បន្ថែម ថា “ផ្អែក​លើ​ចក្ខុវិស័យ​ដ៏​​ច្បាស់​លាស់មួយ យើងកំពុង​​ផ្តោត​ទៅ​លើ​ការ​រីក​លូត​លាស់​យ៉ាង​ឆាប់​រហ័ស ​នៅលើទីផ្សារ​កម្ពុជា និង​ផ្តល់​ជូន​នូវ​គុណភាព​កម្រិត​ស្តង់ដា​​រ ដែល​ស្រប​តាម​បទដ្ឋាន​អន្តរជាតិ​។ ផលិតផល​ទាំង​អស់​របស់​ KHH ត្រូវ​បាន​ផលិត​នៅ​​​​​ប្រទេសកម្ពុជា​ដោយ​​រោង​ចក្រ​ផ្ទាល់​ខ្លួន ​​ក្នុង​​រាជធានី​ភ្នំពេញ និងមានរូបមន្តគ្រឿង​ផ្សំ​​​​នាំ​ចូល​ពី​ប្រទេស​កូរ៉េ ដែល​មាន​អាជ្ញាប័ណ្ណ​ និង​​លិខិត​បញ្ជាក់​ត្រឹម​ត្រូវ ព្រម​ទាំង​​ឆ្លង​កាត់​ការ​សាក​ល្បង​យ៉ាង​ហ្មត់​ចត់ពីក្រសួងឧស្សាហកម្ម និងសិប្បកម្ម ដើម្បី​ធានាបាន​​នូវគុណភាពខ្ពស់ រួមទាំងផ្តល់ជា​ទំនុកចិត្តឲ្យអតិថិជន​​​ទទួល​បាន​ភាព​រីករាយ។ លើសពីនេះ យើង​​​អភិវឌ្ឍ​ផលិតផល​​ជាមួយ​​​ក្រុម​អ្នក​ជំនាញ​​​​នៅ​ប្រទេស​កូរ៉េ​​​ និងដឹក​នាំ​ដោយ​អ្នក​គ្រប់​គ្រង​គម្រោង​​ដែល​មាន​​បទ​ពិសោធ​​ក្នុង​ឧស្សាហកម្ម​នេះ​ជាង៣០ឆ្នាំ​មក​ហើយ”។​

គួរ​បញ្ជាក់​ផង​ដែរថា ​ ក្រុម​ហ៊ុន KHH ទទួល​បាន​អាជ្ញា​ប័ណ្ណ​ស្រប​ច្បាប់ពី​ក្រសួង​ពាណិជ្ជកម្ម​​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា និង​​ទទួល​ស្គាល់​ការ​វិនិយោគ​ដោយ​គណៈកម្មាធិការ​ក្រុម​ប្រឹក្សា​អភិវឌ្ឍ​កម្ពុជា​​ ដើម្បី​ចែក​ចាយ​ផលិត​ផល​ម៉ាកក្លិន ស្អាត និង​ល្អ​ ​ដែល​រួម​មាន​សាប៊ូ​លាង​ដៃ​ក្លិន សាប៊ូ​លាង​ខ្លួន​ក្លិន សាប៊ូ​កក់​សក់​ក្លិន សាប៊ូលាងកម្រាលឥដ្ឋស្អាត សាប៊ូ​លាង​ចាន​ស្អាត និង​សាប៊ូ​លាង​ចាន​ល្អ ហើយតាមរយៈ​កិច្ចសហការ​ប្រកប​ដោយ​ប្រសិទ្ធភាព​របស់​ដេប៉ូចែកចាយ​ ផលិត​ផល​គ្រប់​ប្រភេទ​របស់​​ក្រុម​ហ៊ុន​ត្រូវ​បានចែក​ចាយ​ទៅ​ដល់ប្រជាជនកម្ពុជា និង​ទទួល​បាន​​ការ​គាំទ្រ​យ៉ាង​ខ្លាំង។

បច្ចុប្បន្ននេះ​ ក្រុមហ៊ុនយើងខ្ញុំ​​កំពុងធ្វើការចែក​ចាយ​ផលិតផល ​​​សាប៊ូកក់សក់ក្លិន សាប៊ូលាងខ្លួនក្លិន សាប៊ូលាងដៃក្លិន សាប៊ូលាងចានស្អាត សាប៊ូ​លាង​កម្រាល​ឥដ្ឋស្អាត សាប៊ូ​លាង​សម្អាត​ទូទៅ និង​សាប៊ូលាងចានល្អ ដើម្បី​ឆ្លើយ​តប​ទៅ​នឹងតម្រូវ​ការ​​​នៅ​តាម​ភោជនីយដ្ឋាន សណ្ឋាគារ និង​ហាង​កាហ្វេ​ នានា។ នៅ​ថ្ងៃ​អនាគត ​យើង​នឹង​ផលិត​​​នូវ​ផលិត​ផល​សាប៊ូបោកសម្លៀកបំពាក់ និង​ទឹក​ក្រអូប ព្រម​ទាំង​ផលិតផល​ប្រើប្រាស់​ផ្ទាល់​ខ្លួនផ្សេងទៀត​ ដូច​ជា សាប៊ូ​លាង​ខ្លួន សាប៊ូ​កក់​សក់ និង​ទឹក​លាង​ដៃ​បន្ថែមទៀត ដែល​មាន​​គុណភាព​ខ្ពស់កម្រិត​ស្តង់ដារ​អន្តរជាតិ​ ដែលផលិត​នៅ​ក្នុងប្រទេសកម្ពុជា​ សម្រាប់បំពេញតាមតម្រូវការ​ប្រើ​ប្រាស់​របស់​​បងប្អូនប្រជាជន​​យើង​គ្រប់ៗគ្នា​។

លោក​អ្នក​អាច​ស្វែង​រក​​ផលិតផល​សាប៊ូម៉ាក ក្លិន ស្អាត និង​ល្អ​ របស់​ក្រុម​ហ៊ុន KHH ​បាន​តាមរយៈ​ដេប៉ូ​ចែកចាយ​ទូទាំង​ប្រទេស ឬ​តាមរយៈ​ អ៊ីមែល contact@khmerhouseholds.com និង​អាច​ស្វែង​រក​ព័ត៌មាន​បន្ថែម​តាមរយៈ វេបសាយ http://khmerhouseholds.com និង​ទំព័រ​ហ្វេសប៊ុក Khmer Household Healthcare៕

RELATED ARTICLES