រាជធានីភ្នំពេញ៖ ក្រុមហ៊ុន Khmer Household & Health Care ដែលផលិតនិងចែកចាយផលិតផលសម្រាប់គ្រួសារ និងថែទាំសុខភាពដោយគុណភាពខ្ពស់ កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧ កន្លងទៅនេះ បានធ្វើសន្និសីទសារព័ត៌មានដើម្បីបង្ហាញជាផ្លូវការនូវផលិតផលថ្មីរបស់ខ្លួនចំនួនពីរទៀត គឺផលិតផលសាប៊ូលាងខ្លួន ម៉ាកក្លិន (KLEN Whitening Shower Gel) ធ្វើឱ្យស្បែកមានសំណើមសស្អាត និងផលិតផលសាប៊ូលាងចានកម្ចាត់បាក់តេរីរបស់សាប៊ូស្អាត (SAAT Dish Washing Liquid)។
ក្នុងឱកាសនេះផងដែរ លោកសាង ប៉េងគី នាយកប្រតិបត្តិក្រុមហ៊ុន Khmer Household & Health Care (KHH) បានឱ្យដឹងថា “ផលិតផលថ្មីគុណភាពខ្ពស់ទាំងពីរនេះ បាននាំមកនូវភាពស្រស់ស្អាត និងអនាម័យខ្ពស់បំផុតសម្រាប់ប្រជាជនកម្ពុជា”។

លោក ប៉េងគី បន្ថែម ថា “ផ្អែកលើចក្ខុវិស័យដ៏ច្បាស់លាស់មួយ យើងកំពុងផ្តោតទៅលើការរីកលូតលាស់យ៉ាងឆាប់រហ័ស នៅលើទីផ្សារកម្ពុជា និងផ្តល់ជូននូវគុណភាពកម្រិតស្តង់ដារ ដែលស្របតាមបទដ្ឋានអន្តរជាតិ។ ផលិតផលទាំងអស់របស់ KHH ត្រូវបានផលិតនៅប្រទេសកម្ពុជាដោយរោងចក្រផ្ទាល់ខ្លួន ក្នុងរាជធានីភ្នំពេញ និងមានរូបមន្តគ្រឿងផ្សំនាំចូលពីប្រទេសកូរ៉េ ដែលមានអាជ្ញាប័ណ្ណ និងលិខិតបញ្ជាក់ត្រឹមត្រូវ ព្រមទាំងឆ្លងកាត់ការសាកល្បងយ៉ាងហ្មត់ចត់ពីក្រសួងឧស្សាហកម្ម និងសិប្បកម្ម ដើម្បីធានាបាននូវគុណភាពខ្ពស់ រួមទាំងផ្តល់ជាទំនុកចិត្តឲ្យអតិថិជនទទួលបានភាពរីករាយ។ លើសពីនេះ យើងអភិវឌ្ឍផលិតផលជាមួយក្រុមអ្នកជំនាញនៅប្រទេសកូរ៉េ និងដឹកនាំដោយអ្នកគ្រប់គ្រងគម្រោងដែលមានបទពិសោធក្នុងឧស្សាហកម្មនេះជាង៣០ឆ្នាំមកហើយ”។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន KHH ទទួលបានអាជ្ញាប័ណ្ណស្របច្បាប់ពីក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា និងទទួលស្គាល់ការវិនិយោគដោយគណៈកម្មាធិការក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា ដើម្បីចែកចាយផលិតផលម៉ាកក្លិន ស្អាត និងល្អ ដែលរួមមានសាប៊ូលាងដៃក្លិន សាប៊ូលាងខ្លួនក្លិន សាប៊ូកក់សក់ក្លិន សាប៊ូលាងកម្រាលឥដ្ឋស្អាត សាប៊ូលាងចានស្អាត និងសាប៊ូលាងចានល្អ ហើយតាមរយៈកិច្ចសហការប្រកបដោយប្រសិទ្ធភាពរបស់ដេប៉ូចែកចាយ ផលិតផលគ្រប់ប្រភេទរបស់ក្រុមហ៊ុនត្រូវបានចែកចាយទៅដល់ប្រជាជនកម្ពុជា និងទទួលបានការគាំទ្រយ៉ាងខ្លាំង។
បច្ចុប្បន្ននេះ ក្រុមហ៊ុនយើងខ្ញុំកំពុងធ្វើការចែកចាយផលិតផល សាប៊ូកក់សក់ក្លិន សាប៊ូលាងខ្លួនក្លិន សាប៊ូលាងដៃក្លិន សាប៊ូលាងចានស្អាត សាប៊ូលាងកម្រាលឥដ្ឋស្អាត សាប៊ូលាងសម្អាតទូទៅ និងសាប៊ូលាងចានល្អ ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៅតាមភោជនីយដ្ឋាន សណ្ឋាគារ និងហាងកាហ្វេ នានា។ នៅថ្ងៃអនាគត យើងនឹងផលិតនូវផលិតផលសាប៊ូបោកសម្លៀកបំពាក់ និងទឹកក្រអូប ព្រមទាំងផលិតផលប្រើប្រាស់ផ្ទាល់ខ្លួនផ្សេងទៀត ដូចជា សាប៊ូលាងខ្លួន សាប៊ូកក់សក់ និងទឹកលាងដៃបន្ថែមទៀត ដែលមានគុណភាពខ្ពស់កម្រិតស្តង់ដារអន្តរជាតិ ដែលផលិតនៅក្នុងប្រទេសកម្ពុជា សម្រាប់បំពេញតាមតម្រូវការប្រើប្រាស់របស់បងប្អូនប្រជាជនយើងគ្រប់ៗគ្នា។
លោកអ្នកអាចស្វែងរកផលិតផលសាប៊ូម៉ាក ក្លិន ស្អាត និងល្អ របស់ក្រុមហ៊ុន KHH បានតាមរយៈដេប៉ូចែកចាយទូទាំងប្រទេស ឬតាមរយៈ អ៊ីមែល contact@khmerhouseholds.com និងអាចស្វែងរកព័ត៌មានបន្ថែមតាមរយៈ វេបសាយ http://khmerhouseholds.com និងទំព័រហ្វេសប៊ុក Khmer Household Healthcare៕