Saturday, September 27, 2025
Homeព័ត៌មានជាតិចាប់ចងដៃចងជើង រួចយកកាបិតគំរាមអារកសម្លាប់ភ្ជង់ប្លន់កម្មការិនីរោងចក្រ ដោយសារអត់លុយទិញថ្នាំញៀន

ចាប់ចងដៃចងជើង រួចយកកាបិតគំរាមអារកសម្លាប់ភ្ជង់ប្លន់កម្មការិនីរោងចក្រ ដោយសារអត់លុយទិញថ្នាំញៀន

ភ្នំពេញ ៖ ជនសង្ស័យម្នាក់អត់មានលុយទិញថ្នាំញៀនជក់ បានចូលទៅចាប់ចងដៃចងជើងភ្ជង់ប្លន់កម្មការិនីកាត់ដេរម្នាក់ តែមិនបានសម្រេច ត្រូវប្រជាពលរដ្ឋចាប់បានប្រគល់ឲ្យសមត្ថកិច្ច​ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង​៤និង៣០នាទីល្ងាច ថ្ងៃទី០៤ ខែតុលាឆ្នាំ២០១៧ នៅបន្ទប់ជួលភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

ជនសង្ស័យមានឈ្មោះដាង ឈុនណារ៉ាត់ ភេទប្រុស ​អាយុ២០ឆ្នាំ មុខរបរធើ្វការសំណង់ ស្នាក់នៅផ្ទះជួលភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិថ្លក់ជ្រៅ ឃុំខ្ចៅ ស្រុកកងមាស ខេត្តកំពង់ចាម ។​ ជនរងគ្រោះមានឈ្មោះ ហាក់
គឹមភី ភេទស្រី អាយុ២៤ឆ្នាំ មុខរបរកម្មករោងចក្រ ស្នាក់នៅភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិបាក់ស្រី​ ឃុំកូល ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ។​

បើតាមប្រភព័ព៌មានពីជនរងគ្រោះបាននិយាយថា នៅមុនពេលកើតហេតុរូបនាងនៅបន្ទប់ម្នាក់ឯងនៅជាន់ទី៤ ដោយឃើញជនសង្ស័យដើរក្រវែលចុះ​ឡើង ហើយពួននៅមាត់ទ្វារ​​បន្ទាប់មកនាងបានទៅបិទទ្វារ ​​ស្រាប់តែជនសង្ស័យខាងលើចូលមកភ្លាមៗផងដែរ ហើយបានចាប់នាងជិះពីលើរួច​យកខ្សែស្បែកជើងចងដៃចងជើង ភ្លាមៗនោះ​នាងស្រែកឲ្យអ្នក​ជិតខាងជួយ តែជនសង្ស័យបានយកកំបិតជំពុះទង់មកភ្ជង់អារក ដោយគំរាមថា នៅឲ្យ​ស្ងៀម កុំស្រែក ប្រយ័ត្នអញអារកសម្លាប់ចោល ។ ​ពេលនោះនាងបានសួរថា តើគាត់ចង់បានអី បន្ទាប់មកជនសង្ស័យឆ្លើយថា ចង់បានអីតិចតួច តែមិនទាន់ឆ្លើយអស់ផងស្រាប់តែឃើញនារីត្រូវជាប្អូនជីដូនមួយឡើងមក ​ជនសង្ស័យបានចុះទៅវិញភ្លាមៗផងដែរ​។

តាមប្រភពព័ត៌មានពីនារីម្នាក់ត្រូវជាប្អូនជីនមួយ ឈ្មោះ អ៊ឹម គន្ធា ​អាយុ២៣ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួលជាន់ក្រោមភូមិកើតហេតុខាងលើ បាននិយាយថា នៅមុនពេលកើតហេតុរូបគាត់បានឮសូរសំឡេងបងស្រីជីដូនមួយស្រែកថា ជួយផងចោរចាប់ខ្ញុំ!!! ហើយបន្ទាប់មកគាត់បានឡើងទៅមើល តែមិនទាន់ទៅដល់បន្ទប់ផង ដោយដឹងថា ចោរនៅក្នុងបន្ទប់បងស្រី ​នាងបានចុះទៅហៅឲ្យគេមកជួយ ហើយបន្ទាប់មកទៀត ស្រាប់តែឃើញជនសង្ស័យដើរចុះមក ហើយជនសង្ស័យខាងលើបាននិយាយថា មានអ្នកខ្យល់គនៅខាងលើ ។ ពេលទៅដល់បន្ទប់បងស្រី ឃើញ​បងស្រីត្រូវជាប់ចំណងចងមកខាងមុខចំណែកជនសង្ស័យវិញ បានចុះហើយរត់បានបន្តិច ត្រូវប្រជាពលរដ្ឋឃាត់បានភ្លាមៗផងដែរ​ប្រគល់ឲ្យសមត្ថកិច្ចយកទៅសាកសួរនៅប៉ុសិ៍្តនគរបាលចោមចៅ ។

ជនសង្ស័យ​បានសារភាពថា ​រូបគាត់បានចូលទៅប្លន់នារីខាងលើពិតមែន ដោយសារតែមិនមានលុយទិញថ្នាំជក់។​

ក្រោយពេលកើតហេតុជនសង្ស័យត្រូវបានកំលាំងនគរបាលប៉ុស្តិ៍ចោមចៅ​ កសាងសំណុំរឿងបញ្ជូនទៅជំនាញព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការតាមនីតិវិធី ៕

RELATED ARTICLES