Monday, September 29, 2025
Homeព័ត៌មានជាតិនគរបាលប្រឆាំងការជួញដូរផ្លូវភេទម្នាក់ ក៏បាត់លុយជិត១ពាន់ដុល្លារ ដោយសារស្ត្រីម៉ាស្សាផ្លូវ២០០៤ផងដែរ

នគរបាលប្រឆាំងការជួញដូរផ្លូវភេទម្នាក់ ក៏បាត់លុយជិត១ពាន់ដុល្លារ ដោយសារស្ត្រីម៉ាស្សាផ្លូវ២០០៤ផងដែរ

ភ្នំពេញ ៖ ទៅផឹកស៊ីនៅផ្ទះម៉ាស្សា ស្រវឹងស្រឿងៗឲ្យស្រ្តីម៉ាស្សា២នាក់ម៉ាស្សាឲ្យ មិនទាន់បានម៉ាស្សាផង ធ្វើឲ្យនាងខឹង ក៏ឈប់ម៉ាស្សា ស្រាប់តែបាត់លុយអស់ជិត១០០០ដុល្លារ បង្កឲ្យមានការ ភ្ញាក់ផ្អើល​កាលពីវេលាម៉ោង៧យប់ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅហាងម៉ាស្សាដៃចំណាន ដែលស្ថិតនៅតាមបណ្តោយផ្លូវ វត្តអង្គតាមិញ ភូមិគោកចំបក់ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ។​

ជនរងគ្រោះមានឈ្មោះ​ហួត សុភ័ក្រ ភេទប្រុស អាយុ៥១ឆ្នាំ មុខរបរនគរបាលប្រឆាំងការជួញដូរផ្លូវភេទ។​ ចំណែកជនសង្ស័យមាន២នាក់ ទី១. ឈ្មោះ យឿន ស្រីពៅ ភេទស្រី អាយុ២១ឆ្នាំ មុខរបរម៉ាស្សា រស់នៅហាងម៉ាស្សាកើតហេតុ និង​ទី២. ឈ្មោះ ប៉ន សម្ភស្ស ភេទស្រី អាយុ២៨ឆ្នាំ មុខរបរម៉ាស្សារស់នៅហាងម៉ាស្សាជាមួយគ្នា។

តាមប្រភពព័ត៌មានពីជនរងគ្រោះបាននិយាយប្រាប់ថា នៅមុនពេលកើតហេតុ​រូបគាត់បានមក​លេងថៅកែហាងម៉ាស្សាដែលជាមិត្តភក្តិគ្នា ហើយក៏ជាមន្រ្តីនគរបាលមួយរូបដែរ ដោយ មកជួបជុំមិត្តភក្កិផឹកស៊ីជាមួយថៅកែហាងម៉ាស្សា និងស្រ្តីម៉ាស្សាអស់ស្រាបៀរ១កេស នៅក្នុងហាងម៉ាស្សា ។ លុះពេលផឹកស៊ីស្រវឹងស្រឿងហើយ គាត់បានស្រ្តីម៉ាស្សា២នាក់ខាងលើ ​​ម៉ាស្សា​ឲ្យ ដោយដោះសម្លៀកបំពាក់អស់ទុកនៅខាងក្រៅ នៅតែខោខ្លី ហើយបានដើរចូលបន្ទប់ តែមិនទាន់បានម៉ាស្សាឲ្យផង ដោយខឹងស្រ្តីម៉ាស្សា ឈ្មោះ ប៉ន សម្ភស្ស ហើយស្រ្តីម៉ាស្សាក៏បានខឹងវិញដែរ មិនដឹងថា លូកលាន់អីទេ ក៏បានឈប់ម៉ាស្សាវិញ ។

ប្រភពដដែលបានបន្តទៀតថា លុះចេញពីកន្លែងម៉ាស្សាវិញ ជនរងគ្រោះបាននាំម្ចាស់ហាងទៅចូលខារ៉ាអូខេ ដោយនិយាយថា រូបគាត់ជាអ្នកចេញលុយ និងបានហុចកាបូបឲ្យមើលលុយរបស់គាត់មាន​ចំនួន៨៨៥ដុល្លារ តែ​ជា​លុយគេផ្ញើ ។ លុះពេលថៅកែហាងម៉ាស្សា​បើកមើលកាបូបលុយ គឺមិនមានលុយ សូម្បីតែមួយរៀល ធ្វើឲ្យមានការភ្ញាក់ផ្អើល និងបាន​នាំស្រ្តីម៉ាស្សាទាំង២នាក់ខាងលើ ទៅសួរនាំនៅប៉ុសិ៍្ត ។ ពេលសមត្ថកិច្ចបានសួរនាំ ស្រ្តី
ម៉ាស្សាទាំង២នាក់ខាងលើ បានឆ្លើយដាក់ទៅវិញទៅមក ហើយបានបដិសេធរៀងៗខ្លួន ​ទោះជាយ៉ាងណា ជននរងគ្រោះនៅតែចោទប្រកាន់ទៅជនសង្ស័យដដែល។​

ក្រោយពេលកើតហេតុ ស្រ្តីម៉ាស្សាឈ្មោះយឿន ស្រីពៅ ដោយមាន​គ្រឿងអលង្កានៅជាប់​នឹងខ្លួន​ថៅកែប្រុសជានាក់ធានាឲ្យដោះលែងវិញ ចំណែកស្រ្តីម៉ាស្សាម្នាក់ទៀត បានទូរស័ព្ទ​ហៅបងប្អូន​យកលុយមកដោះស្រាយ និងធានាឲ្យត្រឡប់អោយទៅវិញរៀងៗខ្លួន ៕​

RELATED ARTICLES