Monday, September 29, 2025
Homeព័ត៌មានជាតិជិះម៉ូតូបុកគេហើយ មានអ្នកអះអាងថា ស្គាល់គ្នា រួចលើកម៉ូតូបង្កឲ្យជិះទៅបាត់

ជិះម៉ូតូបុកគេហើយ មានអ្នកអះអាងថា ស្គាល់គ្នា រួចលើកម៉ូតូបង្កឲ្យជិះទៅបាត់

ភ្នំពេញ ៖ បុរសម្នាក់​កំពុង​តែជិះម៉ូតូ​ធ្វើដំណើរ​តាមផ្លូវ​សុខៗ ស្រាប់​តែមាន​បុរស​ម្នាក់​សង្ស័យ​ស្រវឹង​ស្រា​ជិះម៉ូតូ​ឆ្លង​កាត់ទទឹងផ្លូវ​ ជ្រុលទៅបុក​ចំពីមុខ​ពេញទំហឹង​ បណ្តាលឲ្យរងរបួស​តិចតួច តែភ្លាម​ៗនោះខាងម៉ូតូ​បង្ក​​មាន​បុរស​ម្នាក់​បានមក​អះអាង​ថា​ ស្គាល់​គ្នា​ បាន​ជួយ​លើក​ម៉ូតូ​ខាង​បង្ក​ឲ្យ​ជិះ​រត់គេចខ្លួន​បាត់​ ហេតុការណ៍​នេះ​បានកើតឡើង​នៅ​វេលាម៉ោង​១១និង​៣០នាទី​យប់​ថ្ងៃទី​១៤​ ខែ​ វិច្ឆិកា​ ឆ្នាំ​២០១៧​ ទល់មុខមន្ទីរពេទ្យ​មិត្តភាពខ្មែរ-​សូវៀត​ ផ្លូវ​២៧១​ សង្កាត់​ទំនប់ទឹក​ខណ្ឌចំការមន​។

​តាម​ប្រភពព័ត៌មាន​ពីកន្លែងកើតហេតុ​ បានឲ្យដឹងថា​ មុនពេលកើតហេតុ​គេបានឃើញ​បុរស​រងគ្រោះ​បានជិះម៉ូតូ​ ម៉ាក​ហុងដា​ ឃ្លីក​ ពណ៌ខ្មៅ​ ​ពាក់ស្លាកលេខ​ភ្នំពេញ​ 1BG 4553  បានធ្វើដំណើរតាមផ្លូវ​ ២៧១​ ក្នុងទិសដៅ​ត្បូងទៅជើង​ ខណៈមកដល់​ចំណុចកើត​ហេតុ មុខ​​មន្ទីរពេទ្យ​មិត្តភាពខ្មែរ-​សូវៀត​ ក៍ស្រាប់​តែមាន​បុរស​បានជិះម៉ូតូ​ ម៉ាកសង់ប៊ិច​ ពណ៌ខ្មៅ​ មិន​ចាំ​ស្លាកលេខ ​ជិះ​ចេញ​ពី​មន្ទីរពេទ្យ​ ឆ្លង​កាត់ទទឹងផ្លូវ​ ពី​លិចទៅកើត​ ក្នុង​ល្បឿនលឿន​ សង្ស័យ​ស្រវឹង​ស្រា​ផងនោះ​ បានជ្រុលទៅបុក​ម៉ូតូ​ហុងដា​ ឃ្លីក​ ចំពីមុខ​ពេញទំហឹង​ បណ្តាលឲ្យរងការខូចខាត​ម៉ូតូ​ទាំង​សងខាងនិង​រងរបួស​មនុស្ស​តិចតួច​។

​​ភ្លាម​ៗនោះដែរ​ ក៍ស្រាប់​តែមាន​បុរស​ម្នាក់​ មិន​ដឹង​ថាចេញ​ពីណានោះទេ​ ជិះ​ម៉ូតូ​ម៉ាកហុងដា ឌ្រីម​ស៊េរី​ឆ្នាំ​ ២០១៦​ ​មក​ឈប់​ម៉ូតូ​ រួចហើយ​បាន​ជួយ​លើក​ម៉ូតូ​ខាង​បង្ក​ ហើយអះអាង​ថា​ស្គាល់​គ្នា​ រួចហើយ​បាន​ឲ្យ​ខាង​ម៉ូតូ​បង្ក​ជិះ​គេចខ្លួន​បាត់​ស្រមោល​។

​ក្រោយពេលកើតហេតុ​ នៅសល់​តែម៉ូតូ​ខាង​រងគ្រោះ​ ហើយ​និង​អ្នក​អះអាង​ខាងម៉ូតូ​បង្កនៅដោះ​ស្រាយគ្នា​ តែដោយ​សារ​តែ​ខាង​ម៉ូតូ​រ​ង​គ្រោះ​ មិន​ចង់​មាន​រឿង​វែង​ឆ្ងាយ​ បានលើក​ម៉ូតូ​ជិះចេញទៅ​បាត់ទៅ​៕

RELATED ARTICLES