ភ្នំពេញ៖ ក្មេងទំនើង៣នាក់ តែងតែអុកឡុក និងវ៉ៃសិស្សនៅក្នុងសាលា ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ដង្កោ ឃាត់ខ្លួនយកមកអប់រំ ករណីឃាត់ខ្លួនក្រុមក្មេងទំនើងនេះធ្វើឡើងកាលពីរវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅក្នុងសាលាបឋមសិក្សាដង្កោ ស្ថិតនៅភូមិខ្លា សង្កាត់ដង្កោ ខណ្ឌដង្កោ។
ក្មេងទំនើងទាំងបីនាក់ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួន មានឈ្មោះទី១ ឈ្មោះ ឆាយ សុវណ្ណា ភេទប្រុស អាយុ១៧ឆ្នាំ ជាសិស្សសាលាទួលអំពិល ស្នាក់នៅភូមិសំបូរ សង្កាត់ដង្កោ ខណ្ឌដង្កោ ទី២. ឈ្មោះ ស៊ូ មិនឡុង ភេទប្រុស អាយុ១៤ សិស្សសាលាដង្កោ ស្នាក់នៅភូមិសំបូរ សង្កាត់ដង្កោ ខណ្ឌដង្កោ និងទី៣. ឈ្មោះសាម ប្រុស ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរនៅផ្តះ ស្នាក់នៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ ។
បើតាមសម្ដីពីរសមត្ថកិច្ចប៉ុស្តិ៍ដង្កោ បានឲ្យដឹងថា ដោយសារតែមានវ៉ៃក្មេងៗ ដូចជាសិស្សនៅក្នុងសាលារៀនជាញឹកញាប់ កម្លាំងប៉ុស្តិ៍បានចេញល្បាតនៅក្នុងមូលដ្ឋាន ស្រាប់តែឃើញក្មេងទំនើង៣នាក់ ដែលកំពុងដើរចូលទៅក្នុងសាលា ដោយសារតែឃើញសភាពមិនស្រួល សមត្ថកិច្ចក៏បានទៅឃាត់ខ្លួនយកមកនាំនៅប៉ុស្តិ៍ដង្កោ ពេលដែលយកមកដល់ប៉ុស្តិ៍ សមត្ថកិច្ចបានឲ្យក្រុមក្មេងទំនើងទាំងនោះដោះអាវ ក៏ឃើញស្នាមចាក់សាក់នៅលើដៃជាច្រើនកន្លែង ខុសពីក្មេងដទៃៗទៀត។
ប្រភពព័ត៍ពីរក្មេងៗសិស្សសាលាបានលើកឡើងថា ក្រុមក្មេងទំនើងទាំងមានគ្នាច្រើន ហើយតែងតែមករករឿង និងវ៉ៃសិស្សសាលាកំពុងតែរត់លេង ពេលដែលលោកគ្រួអ្នកគ្រួឲ្យចេញលេង ហើយក្រុមនេះវ៉ៃហើយជិះម៉ូតូគេចខ្លួនបាត់។
ពេលក្រុមក្មេងទំនើងខាងលើនេះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកមកប៉ុស្តិ៍ដង្កោ ណែនាំអប់រំនិងបានហៅអណាព្យាបាលមកធានាកូនឲ្យត្រឡប់ទៅផ្ទះវិញ៕