Monday, September 29, 2025
Homeព័ត៌មានជាតិតណ្ហាផ្កាប់មុខអាគាត់នេះ!!! ទាំងកូនចុង និងក្មួយស្រី ត្រូវអស់ព្រហ្មចារីយទាំងវ័យក្មេង

តណ្ហាផ្កាប់មុខអាគាត់នេះ!!! ទាំងកូនចុង និងក្មួយស្រី ត្រូវអស់ព្រហ្មចារីយទាំងវ័យក្មេង

ខេត្តកំពង់ស្ពឺ ៖ បុរសល្មោភកាមម្នាក់ បានធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈនារីវ័យក្មេងម្នាក់ ដែលត្រូវជាក្មួយសាច់ថ្លៃរបស់ខ្លួន អស់រយៈពេលជិត១ឆ្នាំ ទម្រាំបែកធ្លាយរឿងរ៉ាវដឹងដល់ម្តាយក្មេងស្រីរងគ្រោះដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចចុះចាប់ខ្លួនយកទៅសួរនាំ បែរជាលេចចេញរឿងថ្មីមួយបន្ថែមទៀត ពោលគឺជនសង្ស័យល្មោភកាមរូបនេះ ក៏បានចាប់រំលោភសេពសន្ថវៈកូនស្រីចុងរបស់ខ្លួនអស់រយៈពេលជាង២ឆ្នាំផងដែរ។

ជនសង្ស័យល្មោភកាមដែលចាប់រំលោភសេពសន្ថវៈក្មួយស្រីសាច់ថ្លៃនេះ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនបាន កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចភូមិផ្លូវគោ ឃុំត្រពាំងជោ ស្រុកឱរ៉ាល់។

ជនសង្ស័យឈ្មោះ ហង្ស ហ៊ីន

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះហង្ស ហ៊ីម អាយុ៤៤ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិកើតហេតុខាងលើ។ ចំណែកនារីរងគ្រោះ មានឈ្មោះស.ខ.ន អាយុ១៧ឆ្នាំ មានលំនៅក្នុងភូមិជាមួយគ្នា។

តាមសម្តីនារីរងគ្រោះ បានរៀបរាប់ប្រាប់ថា ជនសង្ស័យត្រូវជាឪពុកមាសាច់ថ្លៃរបស់នាងម្នាក់នេះ បានធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈនាង អស់រយៈពេលជិត១ឆ្នាំមកហើយ ពោលគឺចន្លោះពីឆ្នាំ២០១៥ ដល់ឆ្នាំ២០១៦។ ជនសង្ស័យតែងធ្វើសកម្មភាពចាប់នាងរំលោភសេពសន្ថវៈ នៅពេលដែលឪពុកម្តាយរបស់នាង មិននៅផ្ទះរវល់ចេញទៅធ្វើការងារស្រែចម្ការ ហើយរាល់ពេលចាប់រំលោភសេពសន្ថវៈនាងរួចរាល់ម្តងៗ ជនសង្ស័យបានព្យាយាមលួងលោមនាងផង គំរាមសម្លាប់បំបិទមាត់ផង ដោយមិនឱ្យនាងនិយាយរឿងនេះប្រាប់អ្នកណាដាច់ខាត។

នារីរងគ្រោះ បន្តថា លុះមកដល់អំឡុងឆ្នាំ២០១៧នេះ ជនសង្ស័យបានប៉ុនប៉ងតាមចាប់នាងរំលោភសេពសន្ថវៈទៀត តែនាងគេចខ្លួនរួចរហូត ហើយមកដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧ នាងក៏ដាច់ចិត្តទម្លាយរឿងនេះប្រាប់ម្តាយឱ្យបានដឹង ទើបម្តាយរបស់នាងខឹងច្រឡោត នាំនាងទៅដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ តែជនសង្ស័យដឹងខ្លួនទាន់ ទើបរត់គេចខ្លួនអស់៣ថ្ងៃ ទីបំផុត ពេលលួចវិលមកផ្ទះវិញ ក៏ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនជាប់តែម្តង។

កុមារីរងគ្រោះ ស.ខ.ន និងកុមារីរងគ្រោះ ជាកូនចុង

សមត្ថកិច្ចមូលដ្ឋាន បានបញ្ជាក់កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧ សមត្ថកិច្ចបានទទួលពាក្យបណ្តឹងពីនារីរងគ្រោះខាងលើថា នាងត្រូវជនសង្ស័យឈ្មោះហង្ស ហ៊ីន ត្រូវជាឪពុកមាសាច់ថ្លៃចាប់រំលោភសេពសន្ថវៈជាច្រើនលើកច្រើនសា អស់រយៈពេលជិត១ឆ្នាំ។ ភ្លាមនោះ សមត្ថកិច្ចបានចុះស្រាវជ្រាវដើម្បីចាប់ខ្លួនជនសង្ស័យ តែជនសង្ស័យទំនងជាដឹងខ្លួនមុន ក៏ព្យាយាមរត់គេចខ្លួនបាត់។ ស្រាប់តែរយៈពេល៣ថ្ងៃក្រោយមក ជនសង្ស័យបានវិលមកផ្ទះវិញ ក៏ត្រូវសមត្ថកិច្ចចុះចាប់ខ្លួនមកសាកសួរតែម្តង។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ ហង្ស ហ៊ីន បានសារភាពថា ខ្លួនពិតជាបានចាប់រំលោភសេពសន្ថវៈនារីរងគ្រោះ ឈ្មោះស.ខ.ន ត្រូវជាក្មួយសាច់ថ្លៃ បានសម្រេចជាច្រើនដងមែន កាលពីចន្លោះឆ្នាំ២០១៥ និងឆ្នាំ២០១៦។

ក្រោយពីទទួលបានសារភាពពីជនសង្ស័យរួចហើយ សមត្ថកិច្ចក៏បានសាកសួរបន្តទៀត ស្រាប់តែបែកធ្លាយរឿងដែលនឹកស្មានមិនដល់មួយទៀត គឺជនសង្ស័យបានសារភាពថា រូបគេមិនត្រឹមតែបានរំលោភសេពសន្ថវៈក្មួយថ្លៃប៉ុណ្ណោះទេ តែថែមទាំងធ្លាប់បានចាប់រំលោភ សេពសន្ថវៈកូនស្រីចុងខ្លួនឯងអស់ រយៈពេលជាង២ឆ្នាំមកហើយ ពោលគឺតាំងពីឆ្នាំ២០១៥ រហូតមកដល់បច្ចុប្បន្ន។

ជនសង្ស័យល្មោភកាមដែលបំផ្លាញព្រហ្មចារីយអនាគតក្មេងស្រីដល់ទៅ២នាក់ខាងលើនេះ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES