Monday, September 29, 2025
Homeព័ត៌មានជាតិសិក្ខាសាលាស្តីអំពី ​NEC Smart Enterprise Solutions

សិក្ខាសាលាស្តីអំពី ​NEC Smart Enterprise Solutions

នាព្រឹកថ្ងៃទី២៤​ ខែវិច្ឆិកា ឆ្នាំ២០១៧ ក្រុមហ៊ុន NEC បានធ្វើសិក្ខាសាលាស្តីអំពី ​”NEC Smart Enterprise Solutions”  នៅសាខាការិយាល័យកណ្តាល អគារលេខ៦៦ ផ្លូវលេខ៦៣ (ត្រសក់ផ្អែម) កែងផ្លូវលេខ១៥៤ (ក្បែរផ្សារទមនើបសូរិយា) ដោយក្រុមហ៊ុន ភីធីស៊ី កុំព្យូទ័រ ខូអិលធីឌី និងក្រុមហ៊ុន NEC Asia Pacific Pte Ltd រួមទាំងគណៈគ្រប់គ្រងនៃក្រុមហ៊ុនទាំងពីរផងដែរ។

លោក​ជំទាវ តាំង វួចឡាយ អគ្គនាយិការង​ក្រុមហ៊ុន ភី ធី ស៊ី កុំព្យូទ័រ បានលើកឡើងថា ក្រុមហ៊ុន ភី​ ធី​​ ស៊ី​ កុំព្យូទ័រ ខូអិលធីឌី​ គឺជាក្រុមហ៊ុនទទួលបានសិទ្ធិចែកចាយផ្តាច់មុខលើផលិតផល​ម៉ាក NEC គ្រប់ម៉ូឌែលទាំងអស់ និងផ្តល់សេវាកម្មជួសជុល ក្នុងព្រះរាជាណាចក្រកម្ពុជា។​ ទន្ទឹមគ្នានេះដែរ ក្រុមហ៊ុន NEC ជាដៃគូពាណិជ្ជកម្មជាមួយក្រុមហ៊ុន ភី​ ធី​​ ស៊ី អស់រយៈពេលជាង១០មកហើយ​។

គួរកត់សម្គាល់ថា ក្រុមហ៊ុន ភី ធី ស៊ី គឺ​​ជាក្រុមហ៊ុនធំជាងគេបំផុត ក្នុងការផ្គត់ផ្គង់សម្ភារៈបច្ចេកវិទ្យាព័ត៌មានវិទ្យា​ និងសេវាកម្មបច្ចេកវិទ្យា ព័ត៌មានវិទ្យា ចាប់តាំងពី​ឆ្នាំ១៩៩៦​ មកម្ល៉េះគិតមកដល់ឆ្នាំ២០១៧​នេះ​ មានរយៈពេលជាង២០ឆ្នាំហើយ ដែលបានផ្គត់ផ្គង់ជូនអតិថិជននូវផលិតផល​​ដែលមានគុណភាពខ្ពស់ថ្មីសុទ្ធ១០០% ព្រមទាំងមានការធានាត្រឹមត្រូវពីរោងចក្រ និងផ្តល់សេវាកម្មយ៉ាងល្អប្រសើរបំផុត ដោយមានការយកចិត្តទុកដាក់ពីក្រុមការងារជំនាញយ៉ាងពិតប្រាកដ​ ដែលស្របទៅតាមបាវចនារបស់ខ្លួនគឺ​ “ភី ធី ស៊ី តែងតែឈានមុខគេជានិច្ច ទាំងគុណភាព និងសេវាកម្ម​”។

លោក LAU YEW ANN (Technical Consultant NEC Asia Pacific) បានលើកឡើងថា ​នៅក្នុងឱកាសថ្ងៃនេះ ក្នុងនាមលោកជា Technical Consultant NEC Asia Pacific ក្រុមហ៊ុន ​ NEC​​ ពិតជាមានសេចក្តីសោមនស្សរីករាយជាអនេកប្បការ ហើយលោកសង្ឃឹមយ៉ាងមុតមាំថា យើងនៅតែបន្តនិរន្តភាពក្នុងកិច្ចសហប្រត្តិបត្តិការអាជីកម្មជាមួយក្រុមហ៊ុន ភី.ធី.ស៊ី កុំព្យូទ័រ ខូអិលធីឌី ឲ្យកាន់តែរលូននិងល្អប្រសើរ ដើម្បីពង្រីកវិសាលភាពពាណិជ្ជកម្ម និងបំពេញតម្រូវការ របស់អតិថិជនគ្រប់មជ្ឈដ្ឋាន។

លោក LAU YEW ANN ក៏បានបន្តថាសូមអតិថិជននិងដៃគូអាជីកម្ម​ទាំងអស់ នៅតែ​ជួយ​បន្តគាំ​ទ្រផលិតផលម៉ាក NEC។

អតិថិជនទាំងអស់អាចទំនាក់ទំនងមកក្រុមហ៊ុន ភី ធី ស៊ី កុំព្យូទ័រ ខូអិលធីឌី មាន៥សាខា គឺសាខាទី១. ការិយាល័យកណ្តាល អគារលេខ៦៦ ផ្លូវលេខ៦៣ កែងផ្លូវលេខ១៥៤ (ក្បែរផ្សារទមនើបសូរិយា), សាខាទី២. អគារលេខ២៥០-២៥២ មហាវិថីព្រះមុនីវង្ស,​ សាខាទី៣​. ផ្ទះលេខ៨១-៨៣ ខាងជើងផ្សារធំថ្មី, សាខាទី៤. ខេត្តបាត់ដំបង ផ្លូវលេខ២ ម្តុំសាលា២ធ្នូ, និងសាខាទី៥. ខេត្តសៀមរាប អគារ៥៥៥ ផ្លូវទេពវង្ស។

ក្នុងនោះដែរអតិថិជនក៏អាចរកទិញផលិតផល តាមរយៈគេហទំព័រ WWW.ptc-computer.com.kh / Facebook: PTC-ComputerKh

RELATED ARTICLES