Saturday, October 4, 2025
Homeព័ត៌មានជាតិធុំក្លិនក្នុងរោងចក្រ កម្មករជិត១០០នាក់ ដួលសន្លប់បន្តគ្នា

ធុំក្លិនក្នុងរោងចក្រ កម្មករជិត១០០នាក់ ដួលសន្លប់បន្តគ្នា

ខេត្តកោះកុង ៖ កម្មការិនីជិត១០០នាក់ បានដួលសន្លប់ជាបន្តបន្ទាប់នៅក្នុងរោងចក្រ KKN នៃតំបន់សេដ្ឋកិច្ចពិសេសខេត្តកោះកុង ខណៈដែលក្រុមកម្មករទាំងនោះកំពុងបម្រើការងារដូចសព្វដង ត្រូវបានគេដឹកបញ្ជូនទៅមន្ទីរពេទ្យ និងបង្កឱ្យមានការភ្ញាក់ផ្អើល កាលពីព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅក្នុងឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

 

តាមសម្តីកម្មការិនីរងគ្រោះ បានរៀបរាប់ឱ្យដឹងថា មុនពេលកើតហេតុ ក្រុមកម្មករទាំងអស់បានចូលបម្រើការងារជាធម្មតាដូចសព្វដង លុះដល់វេលាកើតហេតុ ស្រាប់តែមានធុំក្លិនអ្វីម៉្យាង ធ្វើឱ្យក្រុមកម្មករអស់កម្លាំងវិលមុខដួលសន្លប់ជាបន្តបន្ទាប់ បង្កឱ្យមានការភ្ញាក់ផ្អើលដល់តំណាងរោងចក្រជួយចាត់ចែងបញ្ជូនកម្មការិនីរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យ និងរាយការណ៍ប្រាប់សមត្ថកិច្ចចុះអន្តរាគមន៍តែម្តង។

ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ក្រោយពីទទួលបានដំណឹងមានករណីកម្មការិនីដួលសន្លប់ក្នុងរោងចក្រ កម្លាំងសមត្ថកិច្ចបានចុះអន្តរាគមន៍ជួយចាត់ចែងបញ្ជូនកម្មការិនីទៅមន្ទីរពេទ្យភ្លាម។

សមត្ថកិច្ចបញ្ជាក់ឱ្យដឹងថា ករណីនេះអាចបណ្តាលមកពីបញ្ហាធុំក្លិនប្រេង ដែលបានសាយភាយនៅក្នុងទីតាំងតំបន់សេដ្ឋកិច្ចពិសេស ក៏ដូចជានៅក្នុងរោងចក្រ KKN នេះផ្ទាល់។ បន្ទាប់ពីជនរងគ្រោះត្រូវបានដឹកបញ្ជូនទៅកាន់មណ្ឌលសុខភាពស្រុក និងមន្ទីរពេទ្យបង្អែក ដើម្បីសង្គ្រោះ ហើយនៅពេលនោះដែរ លោកស្រីមិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង បានចុះទៅដល់កន្លែងកើតហេតុ និងទៅកាន់មន្ទីរពេទ្យបង្អែកស្រុក ជាមួយការសួរនាំអន្តរាគមន៍ឱ្យបុគ្គលិកមន្ទីរពេទ្យ សមត្ថកិច្ច អាជ្ញាធរ យកចិត្តទុកដាក់ជួយដល់កម្មករដែលរងគ្រោះគ្រប់ៗគ្នាឱ្យឆាប់ជាសះស្បើយ ដើម្បីវិលត្រឡប់ទៅធ្វើការងាររកប្រាក់កម្រៃ ដោះស្រាយជីវភាពប្រចាំថ្ងៃវិញ៕

RELATED ARTICLES