Saturday, October 4, 2025
Homeព័ត៌មានជាតិរួមស្នេហ៍៨ឆ្នាំ មិនទាន់មានកូនផង បងចាកចេញទៅចោលអូនគ្មានថ្ងៃត្រឡប់

រួមស្នេហ៍៨ឆ្នាំ មិនទាន់មានកូនផង បងចាកចេញទៅចោលអូនគ្មានថ្ងៃត្រឡប់

ភ្នំពេញ ៖ បុរសជាជនជាតិអូស្ត្រាលីម្នាក់ ត្រូវបានប្រពន្ធអះអាងប្រាប់សមត្ថកិច្ចថា មានជម្ងឺប្រចាំកាយ ហើយបានស្លាប់កាលពីម៉ោង០៧និង៣០នាទីព្រឹក ថ្ងៃទី២៥ មករា២០១៨ នៅភូមិព្រៃខ្លា សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ បង្កការភ្ញាក់ផ្អើល និងបានរាយការណ៍ប្រាប់សមត្ថកិច្ច ។

សាកសពត្រូវបានគេស្គាល់ ឈ្មោះថា WILLIAMS CARY JOHN ភេទប្រុស អាយុ៦៣ឆ្នាំ ជនជាតិ AUSTRALIA  បច្ចុប្បន្នស្នាក់នៅជាមួយប្រពន្ធ នៅភូមិព្រៃខ្លា សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។ មានប្រពន្ធឈ្មោះ ម៉ៅ សំឡូត អាយុ៣៩ឆ្នាំ ស្នាក់នៅភូមិព្រៃខ្លា សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។

តាមសម្តីប្រពន្ធ បានប្រាប់សមត្ថកិច្ចថា នៅមុនកើតហេតុ ស្វាមីរបស់គាត់ដោយសារជម្ងឺធ្វើទុក្ខខ្លាំង ឈឺថ្លើម សួត ទាចទឹក ដោយត្រដរខ្យល់ស្លាប់នៅជាន់ទី១ ពេលនោះបងប្អូនបានឃើញទាន់ ក៏គ្រាហ៍ចុះមកសម្រាកនៅជាន់ក្រោមវិញ មួយសន្ទុះក្រោយ ក៏បានដាច់ខ្យល់ស្លាប់តែម្តង។

បើតាមសមត្ថកិច្ចបានប្រាប់ថា ក្រោយទទួលដំណឹងពីបងប្អូន សាច់ញាតិសាកសពភ្លាម សមត្ថកិច្ចមូលដ្ឋានបានចុះមកពិនិត្យ និងធ្វើកោសល្យវិច្ច័យភ្លាមៗតែម្តង។ ហើយបច្ចុប្បន្ន សាកសពបានប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យ នៅក្នុងភូមិព្រៃខ្លា សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។

គួររបញ្ជាក់ថា បុរសអូស្ត្រាលីខាងលើ បានរៀបការជាមួយប្រពន្ធជាជនជាតិខ្មែរ កាលពីថ្ងៃ០៦ខែមិនា ឆ្នាំ២០១១ ហើយបានមកធ្វើផ្ទះនៅក្នុងភូមិខាងលើនេះ មិនទាន់មានកូនទេ៕

 

អត្ថបទមុនៗ

គ្រួសារលោកហ៊ួរ សុផល មិនទាន់ទទួលបានយុត្តិធម៌ ករណីក្មួយប្រុសស្លាប់ដោយសារឡានបុកស្លាប់

ភ្នំពេញ ៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដែលបណ្ដាលឲ្យយុវជន៣នាក់ស្លាប់ នៅក្រុងតាខ្មៅកាលពីដើមខែមករា កន្លងទៅនេះ មិនទាន់ដោះស្រាយចប់នៅឡើយទេ ខណៈដែលថៅកែផលិតកម្មក្លាសស៊ិក លោកហ៊ួរ សុផល បានអះអាងថា ក្មួយប្រុសរបស់លោកម្នាក់ដែលបាត់បង់ជីវិតនៅក្នុងហេតុការណ៍នោះ នៅមិនទាន់ទទួលបានយុត្តិធម៌នៅឡើយ។

លោកហ៊ួរ សុផល
លោកហ៊ួរ សុផល បានថ្លែងឲ្យដឹងថា “ករណីគ្រោះថ្នាក់ចរាចរណ៍នេះ ចាត់ទុកជាទោសព្រហ្មទណ្ឌដែលមិនអាចលើកលែងបាន ពោលគឺជនបង្កហេតុបានបុកយុវជនស្លាប់៣នាក់ យ៉ាងអាណោចអាធ័មហើយ បានបើកកិនពីលើជនរងគ្រោះបន្ថែមទៀត បណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង។ មិនត្រឹមតែប៉ុណ្ណោះ ជនបង្កហេតុបានរត់គេចខ្លួន មិនព្រមចេញមុខដោះស្រាយរហូតមកទល់ពេលនេះ។

ក្មួយប្រុសលោកហ៊ួរ សុផល
លោកហ៊ួរ សុផល បានឲ្យដឹងដែរថា “ក្រោយកើតហេតុ ម្ចាស់រថយន្តម៉ាក Land Rover ពណ៌ខ្មៅស្លាកលេខភ្នំពេញ 2U-6977 ឈ្មោះសោម រតនៈ ដែលគេដឹងថា ជាថៅកែការ៉ាស់សាំងផងនោះបានចេញមុខអះអាងថា ខ្លួនពុំបានបើករថយន្តនោះទេ គឺមានអ្នកផ្សេងជាអ្នកខ្ចីរថយន្តរបស់ខ្លួន ហើយក៏ជួបគ្រោះថ្នាក់ចរាចរណ៍នោះតែម្ដង។

លោកសោម រតនៈ បានអះអាងចេញសំណងឲ្យគ្រួសារសព ដែលសពម្នាក់ លោកផ្ដល់សំណង៣០០០ដុល្លារ តែលោកមិនបញ្ជាក់ថា បុគ្គលរូបណាជាអ្នកខ្ចីរថយន្តខ្លួន ហើយបង្កគ្រោះថ្នាក់ រហូតបាត់បង់ជីវិតយុវជន៣នាក់នោះទេ ខណៈដែលមានការសង្ស័យថា លោករតនៈ ជាអ្នកបើកដោយខ្លួនឯង ប៉ុន្តែមិនទទួលស្គាល់ដើម្បីសម្រាលទោស។

យ៉ាងណា លោកហ៊ួរ សុផល បញ្ជាក់ថា “សំណងនេះ ក្រុមគ្រួសាររបស់លោកមិនអាចទទួលយកបានទេ ពោលគឺលោកចង់ឲ្យជនបង្កហេតុចូលខ្លួនដោះស្រាយតាមផ្លូវច្បាប់ ខណៈដែលលោកបានដាក់សំណុំរឿងដល់ដៃតុលាការខេត្តកណ្ដាល រួចទៅហើយ។

អ្នកច្បាប់និយាយថា សំណងរដ្ឋប្បវេណី មិនអាចរំលត់បណ្ដឹងអាជ្ញាបានទេ។ ដូច្នេះព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកណ្ដាល ជាម្ចាស់បណ្ដឹងអាជ្ញា គប្បីចាត់ការសំណុំរឿងនេះដោយតម្លាភាព ព្រោះជីវិត៣នាក់បានស្លាប់យ៉ាងអាណោចអាធ័ម ហើយជនបង្កគ្មានការទទួលខុសត្រូវឡើយ ពោលគឺបានរត់គេចខ្លួនពីកន្លែងកើតហេតុ។ នេះដោយសារបន្សល់ទុករថយន្តនៅកន្លែងកើតហេតុ ប្រសិនបើគ្មានរថយន្តនេះ ក៏គ្មានតម្រុយណាមួយស្រាវជ្រាវជនបង្កឡើយ។

សមត្ថកិច្ចនិយាយថា លោកសោម រតនៈ ប្រឈមបទល្មើសរត់គេចពីការខុសត្រូវតាមមាត្រា៥៤៣ នៃក្រមព្រហ្មទណ្ឌ និងបទបើកបរធ្វេសប្រហែសដែលឲ្យស្លាប់អ្នកដទៃ តាមមាត្រា៨៥ និងមាត្រា៥៣ នៃច្បាប់ចរាចរណ៍ផ្លូវគោក។

គួរបញ្ជាក់ថា កាលពីវេលាម៉ោង៦និង១០នាទី ថ្ងៃទី៥ ខែមករា ឆ្នាំ២០១៨ រថយន្តRand Rover ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2U-6977 បានបើកដូចហោះ ជែងម៉ូតូមួយគ្រឿង ម៉ាក MSX ដែលជិះគ្នា៣នាក់ ខណៈដែលជែងមិនផុត ក៏បុកម៉ូតូនោះពេញទំហឹង បណ្ដាលឲ្យយុវជន៣នាក់ខ្ទាតផ្លោងធ្លាក់ផ្លូវស្លាប់ភ្លាមៗ ដែលហេតុការណ៍នេះកើតឡើងនៅជិតវិទ្យាល័យខ្ពបវែង ស្ថិតនៅក្រុងតាខ្មៅ។

សមត្ថកិច្ចខេត្តកណ្ដាល និយាយថា មានអ្នកតំណាងម្នាក់មកប្រាប់ថា បានដោះស្រាយសំណងជាមួយគ្រួសាររងគ្រោះ២គ្រួសាររួចហើយ នៅសល់មួយគ្រួសារទៀត។ ពេលដោះសា្រយរួចហើយ អ្នកតំណាងរូបនោះនឹងចូលខ្លួនមកដោះស្រាយជាមួយសមត្ថកិច្ច។

លោកហ៊ួរ សុផល លើកឡើងថា “ករណីនេះអយុត្តិធម៌ណាស់សម្រាប់ក្រុមគ្រួសាររបស់លោក។លោកថា ក្មួយប្រុសរបស់លោកឈ្មោះវ៉ន វិសាល អាយុ១៨ឆ្នាំ ដែលត្រូវជាប្អូនបង្កើតរបស់កញ្ញាកូកូ អតីតតារាចម្រៀងបានបាត់បង់ជីវិតយ៉ាងអាណោចអាធម៌ ខណៈដែលជនបង្កហេតុមិនចេញមុខដោះស្រាយ។ ដូច្នេះលោកមានតែសំណូមពរឲ្យសមត្ថកិច្ច និងតុលាការផ្ដល់ភាពយុត្តិធម៌តាមផ្លូវច្បាប់ដល់ក្រុមគ្រួសាររបស់លោកផង៕

http://www.nokorthomdaily.com/2018/01/hour-sophal-61120/

RELATED ARTICLES