Saturday, October 4, 2025
Homeព័ត៌មានជាតិជីវិតកូនៗទៅជាបែបណា??? ម្តាយដាច់ចិត្តចាកឆ្ងាយលែងវិលត្រឡប់ តូចចិត្តប្តីដើរផឹកស៊ីស្រវឹងអួទីនួ

ជីវិតកូនៗទៅជាបែបណា??? ម្តាយដាច់ចិត្តចាកឆ្ងាយលែងវិលត្រឡប់ តូចចិត្តប្តីដើរផឹកស៊ីស្រវឹងអួទីនួ

ខេត្តកំពត ៖ ស្ត្រីម្នាក់ព្រោះតែតូចចិត្តនឹងរឿងប្តីប្រមឹកចូលចិត្តដើរផឹកស៊ីស្រវឹងអួទីនួ មិនជួយធ្វើការងារផ្ទះ ឬរកស៊ីអ្វីសោះ ក៏សម្រេចចិត្តចងកធ្វើអត្តឃាត ចោលប្តី និងកូន២នាក់ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលារំលងអធ្រាត្រ ឈានចូលថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៨ នៅចំណុចផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិស្រែ សង្កាត់ត្រើយកោះ ក្រុងកំពត។

ស្ត្រីរងគ្រោះដែលចងកធ្វើអត្តឃាតនោះ មានឈ្មោះនួន មាគា អាយុ៣៦ឆ្នាំ មុខរបរកម្មការិនីរោងចក្រ មានប្តីឈ្មោះសុខ ទូច អាយុ៣០ឆ្នាំ និងមានកូនប្រុសស្រី២នាក់ក្នុងបន្ទុក មានលំនៅក្នុងភូមិកើតហេតុខាងលើ។

តាមប្រភពពីអ្នកជិតខាង បានបង្ហើបប្រាប់ថា ក្រុមគ្រួសារស្ត្រីរងគ្រោះខាងលើ រស់នៅហាក់មិនសូវចុះសម្រុងនឹងគ្នាសោះ ព្រោះតែបុរសជាប្តី គឺជាមនុស្សប្រមឹក មួយថ្ងៃៗដើរតែផឹកស្រាស្រវឹង មិនជួយធ្វើការងារអ្វីសោះ ទុកឱ្យស្ត្រីរងគ្រោះជាប្រពន្ធត្រូវទទួលរ៉ាប់រងការរកប្រាក់មកទំនុកបម្រុងក្រុមគ្រួសារទាំងមូល។ មិនតែប៉ុណ្ណោះ នៅពេលផឹកស្រវឹងម្តងៗ បុរសជាប្តីនៅថែមទាំងបានរករឿងឈ្លោះប្រកែកជាមួយប្រពន្ធ មិនឈប់ឈរសោះ ជាហេតុធ្វើឱ្យប្រពន្ធតូចចិត្តពេក ក៏សម្រេចចិត្តគិតខ្លីបញ្ចប់ជីវិតខ្លួនឯងបែបនេះតែម្តង។

តាមសម្តីបុរសជាប្តីស្ត្រីរងគ្រោះ បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីយប់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៨ ប្រពន្ធរបស់គាត់បានចូលមុងដេកធម្មតា ដោយមិនឮមាត់ក អ្វីគួរឱ្យចាប់អារម្មណ៍ឡើយ ស្រាប់តែមកដល់វេលារំលងអធ្រាត្រ ឈានចូលថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៨ ខណៈដែលគាត់ភ្ញាក់ពីដំណេក ស្រាប់តែប្រទះឃើញប្រពន្ធបានចងកសម្លាប់ខ្លួនស្លាប់បាត់ទៅហើយ ទើបស្រែកឆោឡោផ្អើលអ្នកជិតខាង និងរាយការណ៍ប្រាប់សមត្ថកិច្ចឱ្យចុះមកជួយអន្តរាគមន៍តែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ស្ត្រីរងគ្រោះពិតជាបានចងកធ្វើអត្តឃាតប្រាកដមែន ដោយប្រើខ្សែពណ៌ស ចងកភ្ជាប់នឹងធ្នឹមផ្ទះ បណ្តាលឱ្យដាច់ខ្យល់ស្លាប់។

សពស្ត្រីរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES