Saturday, October 4, 2025
Homeព័ត៌មានជាតិលួងលោមក្មេងស្រីទៅទិញស្រាបានជាគ្នា ដល់កន្លែងស្ងាត់ អូសដៃចូលព្រៃចាប់រំលោភ

លួងលោមក្មេងស្រីទៅទិញស្រាបានជាគ្នា ដល់កន្លែងស្ងាត់ អូសដៃចូលព្រៃចាប់រំលោភ

ខេត្តរតនគិរី ៖ យុវជនឈាមរាវម្នាក់ត្រូវឪពុកប្រើឱ្យទៅទិញស្រាយកមកផឹក ស្រាប់តែទៅលួងលោមក្មេងស្រីម្នាក់ឱ្យទៅជាមួយគ្រាន់បានជាគ្នា លុះពេលដើរដល់ពាក់កណ្តាលផ្លូវកន្លែងស្ងាត់ ក៏ចាប់អូសដៃក្មេងស្រីរងគ្រោះចូលទៅក្នុងព្រៃ រួចធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈ រហូតដល់បានសម្រេច លុះក្មេងស្រីរងគ្រោះត្រឡប់មកផ្ទះប្រាប់ឪពុកម្តាយ ក៏ទៅដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ចាប់ខ្លួនជនសង្ស័យ នាំយកទៅចាត់ការតាមច្បាប់។

ករណីប្រុសស្ទាវចាប់រំលោភក្មេងស្រីនេះ បានកើតឡើង កាលពីវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ នៅចំណុចចម្ការស្វាយចន្ទីខាងជើងភូមិ ចម្ងាយប្រហែល១គីឡូម៉ែត្រ ស្ថិតក្នុងឃុំល្អក់ ស្រុកអូរជុំ។

ជនសង្ស័យល្មោភកាមដែលចាប់រំលោភក្មេងស្រីក្នុងចម្ការស្វាយចន្ទី មានឈ្មោះក្រា កាលីន អាយុ១៨ឆ្នាំ ជនជាតិគ្រឹង មុខរបរមិនពិតប្រាកដ មានលំនៅក្នុងភូមិ-ឃុំកើតហេតុខាងលើ។ ចំណែកក្មេងស្រីរងគ្រោះ មានឈ្មោះស.ល.ណា អាយុ១១ឆ្នាំ ជនជាតិគ្រឹង មុខរបរសិស្ស មានលំនៅក្នុងភូមិ-ឃុំកើតហេតុខាងលើជាមួយគ្នា។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង៧នឹង៣០នាទីព្រឹក ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ ឪពុករបស់ជនសង្ស័យបានប្រើជនសង្ស័យឱ្យទៅទិញស្រាមកផឹក ស្រាប់តែពេលនោះជនសង្ស័យបានដើរទៅលួងលោមបបួលក្មេងស្រីរងគ្រោះឱ្យទៅជាមួយគ្រាន់បានជាគ្នា។ បន្ទាប់មក ក្មេងស្រីរងគ្រោះក៏ព្រមទៅជាមួយជនសង្ស័យ លុះពេលនាំគ្នាដើរមកដល់ចំណុចកើតហេតុខាងលើ ដែលជាកន្លែងស្ងាត់ ឃើញឱកាសល្អ ស្រាប់តែជនសង្ស័យបានធ្វើសកម្មភាពចាប់អូសដៃក្មេងស្រីរងគ្រោះចូលទៅក្នុងព្រៃចម្ការស្វាយចន្ទី រួចសម្រាតខោអាវក្មេងស្រីរងគ្រោះចេញអស់ ចាប់រំលោភរហូតដល់បានសម្រេចតែម្តង ទោះជាក្មេងស្រីរងគ្រោះប្រឹងស្រែកហៅឱ្យគេជួយយ៉ាងណា ក៏គ្មានអ្នកបានស្តាប់ឮដែរ។

ប្រភពដដែលបន្តថា ក្រោយធ្វើសកម្មភាពចាប់រំលោភក្មេងស្រីរងគ្រោះរួច ជនសង្ស័យក៏ក្រោកដើរចេញបន្តដំណើរទៅមុខទៀត ទិញស្រាឱ្យឪពុករបស់ខ្លួនផឹក ចំណែកក្មេងស្រីរងគ្រោះបានរត់ត្រឡប់មកផ្ទះវិញ រួចក៏យករឿងរ៉ាវប្រាប់ឪពុកម្តាយឱ្យបានដឹង និងបាននាំគ្នាទៅដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យនាំយកមកសាកសួរតែម្តង។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា រូបគេពិតជាបានចាប់រំលោភក្មេងស្រីរងគ្រោះរហូតដល់បានសម្រេចមែន។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿងបញ្ជូនខ្លួនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

 

អត្ថបទមុនៗ

ស្រែកយំក្បែរសពឳពុក!!! មិនសូវស្រួលខ្លួនហើយ ព្យាយាមដឹកកូនប្រុសទៅធ្វើការ មកវិញខ្យល់គរស្លាប់តាមផ្លូវ

ភ្នំពេញ ៖ បុរសចំណាស់ណាស់ម្នាក់ បន្ទាប់ពីឌុបជូនកូនប្រុសទៅធ្វើការ វិលត្រឡប់មកវិញស្រាប់តែកើតមានអាការៈងងឹតវិលមុខខ្យល់គស្លាប់តាមផ្លូវ កាលពីវេលាម៉ោង៧និង៥០នាទីព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅតាមផ្លូវ១៩៨៦ កែងផ្លូវ១០១១ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

ជនរងគ្រោះឈ្មោះ តុល វុិត ភេទប្រុស អាយុ៤៦ឆ្នាំ មុខរបររត់ម៉ូតូឌុប មានទីលំនៅផ្ទះលេខ១៤៦ ផ្លូវលំ ភូមិទួលសំបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោ។

តាមក្រុមគ្រួសារ បានឲ្យដឹងថា មុនកើតហេតុ ខណៈដែលជនរងគ្រោះត្អូញថា មិនសូវស្រួលខ្លួន ហើយបានឌុបកូនប្រុសម្នាក់ទៅដាក់កន្លែងធ្វើការងារ នៅក្នុងខណ្ឌសែនសុខ លុះពេលដែលវិលត្រឡប់មកវិញ ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដា សេ១២៥ ស៊េរីឆ្នាំ០០៦ ពាក់ស្លាកលេខ ភ្នំពេញ 1K-4733 ធ្វើដំណើរតាមបណ្តោយផ្លូវ១០១១ ពីជើងទៅត្បូង លុះទៅដល់កែងផ្លូវ១៩៨៦ កើតមានអាការៈខ្យល់គដួលស្លាប់តែម្តង ។

តាមប្រជាពលរដ្ឋឃើញហេតុការណ៍បានឲ្យដឹងថា មុនកើតហេតុ គេឃើញបុរសខាងលើជិះម៉ូតូយឺតៗ តាមផ្លូវ១០១១ ពីជើងទៅត្បូង ដល់ផ្លូវ១៩៨៦ ស្រាប់តែងងឹតវិលមុខដួលម្នាក់ឯង នៅចិញ្ចើមផ្លូវ ទើបបង្កឲ្យភ្ញាក់ផ្អើលរាយការណ៍ប្រាប់សមត្ថកិច្ចចុះទៅពិនិត្យមើលតែម្តង ។

ជនរងគ្រោះ ក្រោយពីសមត្ថកិច្ចជំនាញពិនិត្យកោសល្យវិច័យរួច ឃើញថា ស្លាប់ដោយសារជម្ងឺខ្យល់គ រួចប្រគល់ជូនក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕

 

http://www.nokorthomdaily.com/2018/01/social-61943%e1%9f%a0%e1%9f%a0%e1%9f%a0/

RELATED ARTICLES