Sunday, October 5, 2025
Homeព័ត៌មានជាតិពីយប់ត្អូញត្អែររឿងមិនមានលុយរៀបការកូន ព្រឹកស្អែកចងកសម្លាប់ខ្លួន

ពីយប់ត្អូញត្អែររឿងមិនមានលុយរៀបការកូន ព្រឹកស្អែកចងកសម្លាប់ខ្លួន

ខេត្តមណ្ឌលគិរី ៖ បុរសម្នាក់ជិតដល់ថ្ងៃរៀបការកូនទៅហើយ ស្រាប់តែពិបាកចិត្តស្មុគស្មាញរឿងអត់មានលុយក្នុងខ្លួន ចំណែកប្រពន្ធកូនក៏មិនសូវជួយគិតគូរ ក៏ដាច់ចិត្តគិតខ្លីចងកសម្លាប់ខ្លួន បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៨ នៅផ្ទះចំការរបស់ជនរងគ្រោះ ស្ថិតក្នុងភូមិពូរ៉ាដែត ឃុំស្រែអំពូម ស្រុកពេជ្រាដា។

ជនរងគ្រោះមានឈ្មោះស្រេន សុខលី អាយុ៥៥ឆ្នាំ មុខរបរអនុប្រធានការិយាល័យគាំទ្រឃុំសង្កាត់ មានប្រពន្ធឈ្មោះគង់ ថរី អាយុ៥០ឆ្នាំ មានលំនៅក្នុងភូមិកើតហេតុខាងលើ។

តាមប្រភពពីក្រុមគ្រួសារជនរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានត្អូញត្អែរពីរឿងអត់លុយក្នុងខ្លួនសោះ ព្រោះជិតដល់ថ្ងៃកូនរៀបការទៅហើយ មិនដឹងជាត្រូវគិតយ៉ាងម៉េច។ ចំណែកក្រុមគ្រួសារក៏មិនបានចាប់អារម្មណ៍ដែរថា ព្រោះតែរឿងនេះ អាចធ្វើឱ្យជនរងគ្រោះមានគំនិតខ្លីដល់ម្លឹងសោះ។

ប្រភពដដែលបន្តថា កាលពីយប់ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៨ ជនរងគ្រោះបានចូលសម្រាកដូចធម្មតា លុះវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៨ ខណៈដែលក្រុមគ្រួសារភ្ញាក់ពីដំណេកក៏បាត់មិនឃើញជនរងគ្រោះនៅក្នុងផ្ទះសោះ ទើបនាំគ្នាដើរទៅរកមើលនៅផ្ទះចាំចម្ការ ស្រាប់តែប្រទះឃើញជនរងគ្រោះបានចងកស្លាប់បាត់ទៅហើយ ទើបធ្វើឱ្យកើតមានការផ្អើលឆោឡោយ៉ាងខ្លាំង និងរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកជួយអន្តរាគមន៍តែម្តង។

តាមការពិនិត្យកន្លែងកើតហេតុ និងពិនិត្យសព មន្ត្រីជំនាញបានសន្និដ្ឋានថា ជនរងគ្រោះពិតជាបានធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួនប្រាកដមែន ដោយយកខ្សែអង្រឹងប្រវែង០៥ម៉ែត្រ ចេញពីផ្ទះនៅភូមិ ហើយទៅចងកនៅផ្ទះចំការកម្ពស់ពីដី ប្រវែង២,៥០ម៉ែត្រ។

សពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឱ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES