Sunday, October 5, 2025
Homeព័ត៌មានជាតិប្រពន្ធយំស្តាយប្តីស្លាប់ ព្រោះបាក់ឈើធ្លាក់សង្កត់ ពេលទុលទ្រុងឡានចូលផ្សារសាក់សុី

ប្រពន្ធយំស្តាយប្តីស្លាប់ ព្រោះបាក់ឈើធ្លាក់សង្កត់ ពេលទុលទ្រុងឡានចូលផ្សារសាក់សុី

ខេត្តតាកែវ ៖ បុរសជាជាងជួលជុលរថយន្តម្នាក់ បានយកឈើពុកទៅទុលទ្រុងរថយន្ត ដើម្បីចូលទៅផ្សារសាក់ស៊ី លុះបាក់ឈើ បណ្តាលឱ្យធ្លាក់ទ្រុងរថយន្តមកសង្កត់បុរសរងគ្រោះ បណ្តាលឱ្យបាក់កស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង១០និង៥០នាទីព្រឹក ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចផ្ទះរបស់ជនរងគ្រោះ ស្ថិតក្នុងភូមិបចាម ឃុំចំបក់ ស្រុកបាទី។

បុរសរងគ្រោះដែលត្រូវទ្រុងរថយន្តធ្លាក់សង្កត់ស្លាប់ មានឈ្មោះម៉ៃ ឆុន អាយុ៣៧ឆ្នាំ មុខរបរជាជាងជួលជុលរថយន្ត តែពុំមានស្តង់ដារត្រឹមត្រូវនោះទេ សព្វថ្ងៃស្នាក់នៅភូមិ-ឃុំកើតហេតុខាងលើ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះខាងលើបានរៀបចំជួលជុល (ផ្សារសាក់ស៊ី) រថយន្ត១គ្រឿង ម៉ាកហ៊ីយ៉ានដាយ ពណ៌ខៀវ គ្មានស្លាកលេខ។ លុះមុនពេលចូលទៅផ្សារ ជនរងគ្រោះបានយកឈើប្រវែង៦០សង់ទីម៉ែត្រ កល់ទ្រុងរថយន្តទៅលើ ដើម្បីចូលទៅផ្សារសាក់ស៊ី ស្រាប់តែពេលកំពុងតែផ្សារ ឈើសម្រាប់ទុលក៏បាក់ដោយសារពុកផុយ ទើបធ្វើឱ្យធ្លាក់ទ្រុងរថយន្តសង្កត់លើជនរងគ្រោះ បណ្តាលឱ្យបាក់កនឹងបែកក្បាល គៀបជាប់នឹងរថយន្តស្លាប់ភ្លាមៗតែម្តង។

បច្ចុប្បន្ន សពជនរងគ្រោះត្រូវបានក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES