ភ្នំពេញ ៖ បុរសវ័យចំណាស់ម្នាក់ ក្រោយពីផឹកស្រាស្រវឹងធ្លាក់ភ្នែក ស្រាប់តែបែកគំនិតធ្វើសកម្មភាពចាប់អូសដៃចៅស្រីបង្កើតរបស់ខ្លួន ឡើងលើគ្រែរំលោភទាំងកំរោល បណ្តាលឱ្យធ្លាក់ឈាម និងត្រូវបានកូនៗជនសង្ស័យចំនួន៣នាក់ តាមមកឃើញ ក៏សុំអង្វរ ទើបជនសង្ស័យជាឪពុកព្រមឈប់សកម្មភាពលើកខោដើរចេញទាំងកំហឹង ដោយខឹងនឹងកូនមកបង្អាក់សង្វាក់សុខស្រួលរបស់ខ្លួន។ លុះកូនៗទ្រាំនឹងទង្វើរបស់ឪពុករូបនេះ មិនបានក៏សម្រេចដឹកដៃក្មេងស្រីរងគ្រោះទៅដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ចាប់ខ្លួនយកទៅចាត់ការតាមច្បាប់។
ករណីជីតាបង្កើតរំលោភចៅស្រីនេះ បានកើតឡើង កាលពីវេលាម៉ោង១២និង១០នាទីថ្ងៃត្រង់ ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចផ្ទះជួល តាមបណ្តោយផ្លូវ១៣ ក្រុម៥ ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ។ លុះរឿងរ៉ាវបែកធ្លាយ សមត្ថកិច្ចក៏ចុះចាប់ឃាត់ខ្លួនជនសង្ស័យ កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨។
ជនសង្ស័យល្មោភកាមដែលចាប់រំលោភចៅស្រីខ្លួនឯង មានឈ្មោះសុខ សារី អាយុ៧៨ឆ្នាំ មុខរបរនៅផ្ទះ។ ចំណែកក្មេងស្រីរងគ្រោះ មានឈ្មោះ ស.ស.វ.ត អាយុ១៥ឆ្នាំ ជាមនុស្សមានសតិមិនប្រក្រតី។ អ្នកទាំង២ ស្នាក់នៅផ្ទះកើតហេតុខាងលើជាមួយគ្នា។
តាមប្រភពព័ត៌មានពីក្រុមគ្រួសារ បានឱ្យដឹងថា ក្មេងស្រីរងគ្រោះមានស្មារតីមិនប្រក្រតីនោះទេ ហើយឪពុកបង្កើតរបស់ក្មេងស្រីរងគ្រោះ ត្រូវជាកូនបង្កើតរបស់ជនសង្ស័យខាងលើ ចំណែកក្មេងស្រីរងគ្រោះជាក្មេងកំព្រាម្តាយ ត្រូវម្តាយបង្កើតរត់ចោលមានប្តីថ្មីតាំងពីនាងទើបនឹងមានអាយុ៨ឆ្នាំមកម៉្លេះ បន្ទាប់មកឪពុកក្មេងរងគ្រោះ បាននាំកូនស្រី (ក្មេងស្រីរងគ្រោះ) មកស្នាក់នៅផ្ទះជាមួយឪពុកបង្កើត (ជនសង្ស័យ) និងប្អូនស្រីបង្កើតម្នាក់ទៀត។
ប្រភពដដែលបន្តថា ជារៀងរាល់ថ្ងៃ ឪពុកបង្កើតរបស់ក្មេងស្រីរងគ្រោះតែងជាប់រវល់ចេញទៅធ្វើការងារខាងក្រៅបាត់ៗពីផ្ទះ លុះមកដល់វេលាម៉ោង១២និង១០នាទីថ្ងៃត្រង់ ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៨ ក្មេងស្រីរងគ្រោះ និងជនសង្ស័យ ត្រូវជាជីតា បាននៅអង្គុយក្នុងផ្ទះតែ២នាក់ ចំណែកកូនស្រីជនសង្ស័យត្រូវជាម្តាយមីងក្មេងស្រីរងគ្រោះ បានពរកូនតូចដើរទៅអង្គុយលេងផ្ទះអ្នកជិតខាង។ លុះបន្តិចក្រោយមក នៅពេលដែលស្ត្រីជាកូនជនសង្ស័យ ដើរត្រឡប់មកផ្ទះវិញ ស្រាប់តែប្រទះឃើញជនសង្ស័យជាឪពុកឡើងពោបពីលើ និងកំពុងធ្វើសកម្មភាពរំលោភក្មេងស្រីរងគ្រោះ ដែលកំពុងស្ថិតក្នុងសភាពអាក្រាតកាយ ឃើញបែបនេះកូនស្រីជនសង្ស័យបានរត់េចេញទៅក្រៅផ្ទះ ស្រែកហៅបងប្អូន២នាក់ទៀត មកជួលមើល តែឪពុកនៅបន្តសកម្មភាពរំលោភចៅស្រីដដែល ទើបកូនៗទាំង៣នាក់ បានស្រែកអង្វរឪពុកឱ្យឈប់បញ្ឈប់សកម្មភាពរំលោភចៅរបស់ខ្លួនទៅ។ បន្ទាប់មក ជនសង្ស័យជាឪពុកក៏បានបញ្ឈប់សកម្មភាព រួចក្រោកស្លៀកខោដើរចេញពីបន្ទប់ទាំងមួម៉ៅក្តៅក្រហាយនឹងកូនទាំង៣ ដែលមករំខានបំផ្លាញសេចក្តីសុខរបស់ខ្លួន ព្រមទាំងនិយាយទៅកាន់កូនៗទាំង៣នាក់ថា កុំចេះស្រេចតែអញ អញរំលោភរហូត។
ក្រោយពេលកើតហេតុភ្លាមៗ ក្មេងស្រីរងគ្រោះបានងើបចេញពីលើគ្រែទាំងអាក្រាតកាយ ដោយមានឈាមហូរចេញតាមទ្វារមាស ប្រឡាក់ពេញភ្លៅ ភ្លាមៗនោះស្ត្រីជាម្តាយមីងក៏បានដឹកដៃក្មួយស្រីទៅលាងទឹកសម្អាតកាយ និងស្លៀកសម្លៀកបំពាក់ឱ្យវិញ តែមិនបាននាំក្មេងស្រីរងគ្រោះទៅដាក់ពាក្យបណ្តឹងភ្លាមទេ ដោយបានត្រឹមខលទៅប្រាប់ឪពុករបស់ក្មេងស្រីរងគ្រោះថា “ឪយើងរំលោភកូនបងឯងហើយ”។
រហូតមកដល់ព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨ កូនៗរបស់ជនសង្ស័យក៏សម្រេចនាំគ្នាមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែទី១ ដើម្បីឱ្យជួយអន្តរាគមន៍។
ក្រោយទទួលបានពាក្យបណ្តឹងរួចមក សមត្ថកិច្ចបានចុះទៅផ្ទះកើតហេតុ ហើយបានឃាត់ខ្លួនជនសង្ស័យខាងលើ នាំមំកប៉ុស្តិ៍ដើម្បីសាកសួរនាំបន្ត។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពរំលោកចៅស្រីបង្កើតមែន តែទើបនឹងលើកទី១ប៉ុណ្ណោះ។
បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការនគរបាលខណ្ឌឬស្សីកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនបន្តទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនិតិវិធី៕