Monday, October 6, 2025
Homeព័ត៌មានជាតិឆ្លៀតឱកាសក្រុមគ្រួសារទៅធ្វើស្រែចម្ការ នៅផ្ទះចងកសម្លាប់ខ្លួន

ឆ្លៀតឱកាសក្រុមគ្រួសារទៅធ្វើស្រែចម្ការ នៅផ្ទះចងកសម្លាប់ខ្លួន

ខេត្តពោធិ៍សាត់ ៖ ស្ត្រីវ័យចំណាស់ម្នាក់តែងដើរផឹកស្រាជារៀងរាល់ថ្ងៃ រហូតដល់បាត់បង់សតិស្មារតីនិយាយស្តីលែងដឹងខុសត្រូវ លុះក្រោយពេលផឹកស្រវឹងធ្លាក់ភ្នែក ស្រាប់តែសម្រេចចិត្តចងកសម្លាប់ខ្លួន បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចជាប់របងផ្ទះរបស់ស្ត្រីរងគ្រោះ ស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង។

ស្ត្រីគិតខ្លីចងកសម្លាប់ខ្លួនខាងលើនេះ មានឈ្មោះអេង រ៉ុម អាយុ៥៦ឆ្នាំ មានលំនៅក្នុងភូមិ-ឃុំកើតហេតុខាងលើ។

តាមប្រភពព័ត៌មានពីក្រុមគ្រួសារស្ត្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា ស្ត្រីរងគ្រោះគឺជាមនុស្សញៀនស្រា តែងផឹកស្រាស្រវឹងជារៀងរាល់ថ្ងៃ រហូតដល់ផឹកយូរៗទៅ ក្លាយជាមនុស្សមានសតិស្មារតីមិនប្រក្រតី និយាយស្តីមិនដឹងខុសត្រូវអ្វីឡើយ។ កន្លងមក ស្ត្រីរងគ្រោះឱ្យតែផឹកស្រាស្រវឹងកន្លែងណា ដេកកន្លែងហ្នឹង ជួនដេកតាមតូបស្រាក៏មាន រហូតអ្នកលក់ខ្លះលែងចង់លក់ឱ្យស្ត្រីរងគ្រោះផឹកផងក៏មាន។

ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ ស្ត្រីរងគ្រោះបានដើរចេញទៅផឹកស្រាដូចសព្វដង លុះដល់វេលាម៉ោង៣និង៣០នាទីរសៀល ត្រឡប់មកផ្ទះវិញ ខណៈដែលក្រុមគ្រួសារមិននៅផ្ទះ ចេញទៅប្រកបរបរស្រែចំការអស់ ស្ត្រីរងគ្រោះក៏បានដើរទៅចងកសម្លាប់ខ្លួននៅ ជាប់នឹងច្បារដំណាំជាប់របងផ្ទះរបស់ខ្លួន បណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័ម លុះពេលក្រុមគ្រួសារត្រឡប់មកផ្ទះវិញ បាត់ជនរងគ្រោះ  ក៏ដើរទៅខាងក្រោយផ្ទះមើល ស្រាប់តែប្រទះឃើញជនរងគ្រោះចងកស្លាប់បាត់ទៅហើយ ទើបកើតមានការផ្អើលឆោឡោឡើង និងរាយការណ៍សុំអន្តរាគមន៍ពីសមត្ថកិច្ច។

ក្រោយកើតហេតុ សមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យនិងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ស្ត្រីរងគ្រោះពិតជាស្លាប់ដោយសារចងកសម្លាប់ខ្លួនប្រាកដមែន មូលហេតុដោយសារស្ត្រីរងគ្រោះផឹកស្រាស្រវឹងខ្លាំង រហូតដល់វង្វេងស្មារតី ទប់អារម្មណ៍មិនបាន ទើបហ៊ានធ្វើអត្តឃាតចងកសម្លាប់ខ្លួនដូច្នេះ។

សាកសពស្ត្រីរងគ្រោះ ត្រូវសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES