Monday, October 6, 2025
Homeព័ត៌មានជាតិថ្លើមធំណាស់!!! រើសអេតចាយមិនកាក់កប ចូលការដ្ឋានលោកអភិបាលក្រុង លួចសុីម៉ង់ត៍ ត្រូវជាប់ខ្នោះ

ថ្លើមធំណាស់!!! រើសអេតចាយមិនកាក់កប ចូលការដ្ឋានលោកអភិបាលក្រុង លួចសុីម៉ង់ត៍ ត្រូវជាប់ខ្នោះ

ភ្នំពេញ ៖ ចោរថ្លើមធំម្នាក់ ត្រូវបានអង្គរក្សឃាត់ខ្លួនប្រគល់ឱ្យសមត្ថកិច្ចប៉ុស្តិ៍ទួលសង្កែទី២ បន្ទាប់ពីរូបគេប៉ុនប៉ងលួចស៊ីម៉ងត៍នៅក្នុងការដ្ឋានសាងសង់របងអភិបាលក្រុង មិនបានសម្រេច ដែលហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង១១និង៤០នាទីយប់ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថិតនៅចំណុចការដ្ឋានកំពុងសាងសង់ផ្លូវ១៨០០ ក្រុម៤ ភូមិទួលពពែ សង្កាត់ទួលសង្កែទី២ ខណ្ឌប្ញស្សីកែវ។

ជនសង្ស័យមានឈ្មោះ មាន មែន ភេទប្រុស អាយុ២១ឆ្នាំ មុខរបររើសអេតចាយ ស្នាក់នៅផ្ទះជួល សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក មានស្រុកកំណើតនៅភូមិសាម៉ ឃុំត្រពាំងស្រែ ស្រុកព្រៃវែង ខេត្តព្រៃវែង ដកហូតម៉ូតូរបស់ជនសង្ស័យ១គ្រឿង ម៉ាកស៊ុយហ្ស៊ុយគីវីវ៉ា ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ 1E-1827។

ប្រភពព័ត៌មានពីសមត្ថកិច្ចឱ្យដឹងថា នៅមុនពេលកើតហេតុ ម៉ោង២៣និង៤០នាទីយប់ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៨ ជនសង្ស័យម្នាក់បានជិះម៉ូតូមកពីផ្ទះនៅសង្កាត់បឹងកក់ទី១ មកជិតដល់ការដ្ឋានក៏បានបិទភ្លើងម៉ូតូ ហើយលួចចូលក្នុងការដ្ឋានប៉ុនប៉ងលួចស៊ីម៉ងត៍ ពេលនោះ អង្គរក្សដែលយាមកាមនៅទីនោះ ក៏ស្រែកឆោឡោ និងប្រជាពលរដ្ឋដែលរស់នៅក្បែរនោះ ជួយតាមចាប់ជនសង្ស័យរួចប្រគល់សមត្ថកិច្ចដ្ចែលកំពុងល្បាត នាំខ្លួនមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែទី២ តែម្តង។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា រូបគេពិតជាបានធ្វើសកម្មភាពដូចការចោទប្រកាន់មែន តែមិនបានលួចរបស់អ្វីបានផង ត្រូវអ្នកយាមការដ្ឋានសំណង់នោះចាប់ខ្លួនប្រគល់ឱ្យប៉ូលិសតែម្តង។

ក្រោយឃាត់ខ្លួន និងសាកសួរជនសង្ស័យ ត្រូវបានបញ្ជូនទៅផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌប្ញស្សីកែវ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅចាត់ការតាមនីវិធី៕

RELATED ARTICLES