Monday, October 6, 2025
Homeព័ត៌មានជាតិប្រុសស្ទាវល្មោភកាម ចាប់ខ្ទប់មាត់ អូសដៃក្មេងស្រីទៅចាប់រំលោភ ត្រូវជាប់ខ្នោះ

ប្រុសស្ទាវល្មោភកាម ចាប់ខ្ទប់មាត់ អូសដៃក្មេងស្រីទៅចាប់រំលោភ ត្រូវជាប់ខ្នោះ

ខេត្តតាកែវ ៖ យុវតីវ័យជំទង់ម្នាក់ ដើរមកពីស្រែតែម្នាក់ឯង ក៏ស្រាប់តែត្រូវប្រុសស្ទាវម្នាក់ស្ទាក់ចាប់ខ្ទប់មាត់ រួចអូសដៃចូលទៅក្នុងព្រៃប្រេងខ្យល់ ប៉ុនប៉ងរំលោភសេពសន្ថវៈ តែមិនបានសម្រេច ដោយសារតែយុវតីរងគ្រោះស្រែកឆោឡោ ផ្អើលដល់អ្នកភូមិមកជួយអន្តរាគមន៍ចាប់ក្របួចជនល្មោភកាមជាប់ យកទៅប្រគល់ឱ្យសមត្ថកិច្ចចាត់ការតាមច្បាប់។

ករណីប្រុសស្ទាវល្មោភកាម ប៉ុនប៉ងរំលោភនារីវ័យក្មេងនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៤និង២០នាទីរសៀល ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចព្រៃប្រេងខ្យល់មួយកន្លែង ស្ថិតក្នុងភូមិទួលខ្លុង (ចុងខាងលិច) ឃុំអូសារាយ ស្រុកត្រាំកក់។

ជនសង្ស័យល្មោភកាមដែលប៉ងចាប់រំលោភយុវតីម្នាក់មិនសម្រេច បែរជាត្រូវប្រជាពលរដ្ឋចាប់ក្របួចប្រគល់ឱ្យសមត្ថកិច្ច មានឈ្មោះហ៊ា សុគន្ធា អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅក្នុងភូមិឫស្សី១គុម្ព ឃុំអូសារាយ ស្រុកត្រាំកក់។ ចំណែកយុវតីរងគ្រោះ មានឈ្មោះ ង.ស.ភ អាយុ១៥ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិទួលខ្លុង ឃុំអូសារាយ ស្រុកត្រាំកក់។

តាមសម្តីរបស់យុវតីរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ នាងទើបនឹងដើរត្រឡប់មកពីស្រែតែម្នាក់ឯង បំណងទៅផ្ទះវិញ លុះពេលដែលនាងដើរមកដល់ចំណុចព្រៃប្រេងខ្យល់ ទីតាំងកើតហេតុខាងលើ ដែលជាកន្លែងស្ងាត់ ស្រាប់តែលេចមុខជនសង្ស័យឈ្មោះហ៊ា សុគន្ធា បានចេញមកស្ទាក់ពីមុខនាង រួចចាប់ខ្ទប់មាត់ និងអូសដៃនាងចូលទៅក្នុងព្រៃប្រេងខ្យល់ បន្ទាប់មកក៏ធ្វើសកម្មភាពចាប់សម្រាតខោអាវ នាងចេញប៉ុនប៉ងរំលោភសេពសន្ថវៈទាំងកំរោល ធ្វើឱ្យនាងភ័យស្លន់ស្លោ ក៏ប្រឹងស្រែកឆោឡោហៅគេឯងឱ្យជួយ និងធ្វើឱ្យឮដល់អ្នកភូមិក្បែរនោះ ស្ទុះមកជួយ និងបានប្រទះឃើញជនសង្ស័យកំពុងឡើងពោបពីលើចាប់រំលោភនាង ក៏ចាប់ក្របួចជាប់ រួចអូសកជនសង្ស័យល្មោភកាមរូបនោះ យកទៅប្រគល់ឱ្យសមត្ថកិច្ចតែម្តង។

តាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកត្រាំកក់ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ប្រជាពលរដ្ឋបានចាប់ឃាត់ខ្លួនជនសង្ស័យ ឈ្មោះហ៊ា សុគន្ធា យកមកប្រគល់ឱ្យប៉ូលិសប៉ុស្តិ៍អូសារាយ ដោយប្តឹងចោទប្រកាន់ថា ជននេះបានប៉ុនប៉ងរំលោភយុវតីម្នាក់ តែមិនបានសម្រេច ដោយសារត្រូវពួកគាត់ប្រទះឃើញទាន់ ទើបចាប់មកប្រគល់ឱ្យសមត្ថកិច្ច។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យខាងលើបានឆ្លើយសារភាពថា រូបគេពិតជាប៉ុនប៉ងរំលោភទៅលើនារីរងគ្រោះមែន តែមិនទាន់បានធ្វើអ្វីផង ក៏ត្រូវប្រជាពលរដ្ឋតាមទាន់ ចាប់ក្របួចជាប់។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES