ខេត្តពោធិ៍សាត់ ៖ ក្មេងស្រីម្នាក់តែងដឹកក្របីទៅចងនៅវាលស្រែជារៀងរាល់ថ្ងៃ និងត្រូវប្រុសព្រានល្មោភកាមម្នាក់ ឃើញឱកាសល្អ បានធ្វើសកម្មភាពស្ទាក់ចាប់រំលោភសេពសន្ថវៈជាបន្តបន្ទាប់រហូតដល់ទៅ៥ដង និងថែមទាំងបានគំរាមសម្លាប់ចោល ធ្វើឱ្យក្មេងស្រីមិនហ៊ានមាត់ប្រាប់អ្នកណាទាំងអស់ ទីបំផុត ក្រោយពេលធ្វើសកម្មភាពរំលោភក្មេងស្រីសេពសន្ថវៈរងគ្រោះ លើកទី៥រួច ក៏ត្រូវម្តាយក្មេងស្រីដឹង ក៏លួងលោមសាកសួរកូនស្រី រហូតបែកធ្លាយរឿងរ៉ាវឈានដល់ការដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចចាប់ឃាត់ខ្លួនជនល្មោភកាមយកទៅចាត់ ការតាមច្បាប់។
ករណីរំលោភសេពសន្ថវៈលើក្មេងស្រី រហូតដល់៥ដងនេះ មិនត្រូវបានក្មេងស្រីរងគ្រោះចងចាំពីពេលវេលាច្បាស់លាស់នៅទេ គ្រាន់តែចាំបានថា លើកទី៥ (លើកចុងក្រោយ) នាងត្រូវជនសង្ស័យធ្វើសកម្មភាពរំលោភសេពសន្ថវៈ កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចព្រៃជាប់ស្រែតាយឿន ខាងកើតផ្ទះរបស់នាង ចម្ងាយប្រហែល២៧០ម៉ែត្រ ស្ថិតក្នុងភូមិបឹងស្មុគ ឃុំស្វាយស ស្រុកក្រគរ។ លុះរឿងរ៉ាវបែកធ្លាយ សមត្ថកិច្ចក៏ចុះធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យបាន កាលពីវេលាម៉ោង២និង២៥នាទីរសៀល ថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៨ នៅចំណុចភូមិកើតហេតុខាងលើ។
ជនសង្ស័យល្មោភកាមដែលចាប់រំលោភសេពសន្ថវៈក្មេងស្រីរហូតដល់បានសម្រេចដល់ទៅ៥ដង មានឈ្មោះធៀង ធា អាយុ២៩ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិកើតហេតុខាងលើ។ ចំណែកក្មេងស្រីរងគ្រោះ មានឈ្មោះ រ.ច.ម ហៅស អាយុ១០ឆ្នាំ មានលំនៅក្នុងភូមិជាមួយគ្នា។
តាមសម្តីក្មេងស្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា ជនសង្ស័យឈ្មោះធៀង ធា បានធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈនាងបានសម្រេច សរុបចំនួន៥ដង ហើយនាងមិនហ៊ានប្រាប់ម្តាយឱ្យដឹងទេ ព្រោះខ្លាចម្តាយវ៉ៃ ណាមួយខ្លាចសម្តីគំរាមរបស់ជនសង្ស័យថា បើនាងហ៊ានប្រាប់រឿងអាស្រូវមួយនេះ ឱ្យអ្នកណាមួយដឹងឮ អញនឹងសម្លាប់ចោល ហេតុនេះទើបនាងមិនហ៊ានទម្លាយរឿងនេះប្រាប់អ្នកណាឡើយ ចេះតែទ្រាំបៀមទុក្ខក្នុងទ្រូងតែម្នាក់ឯង។
ក្មេងស្រីរងគ្រោះ បានបន្តថា ជនសង្ស័យបានចាប់រំលោភមកលើនាងចំនួន៤ដង គឺនាងមិនចាំថ្ងៃខែច្បាស់លាស់នោះទេ គ្រាន់តែចាំថា ជនសង្ស័យតែធ្វើសកម្មភាពចាប់នាងរំលោភនៅតាមគុម្ពោតព្រៃក្បែរវាលស្រែ ពេលដែលនាងដឹកក្របីយកទៅចង។ ទើបតែលើកទី៥នេះ នាងបានចាំច្បាស់ថា វាកើតឡើងនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង៤រសៀល ខណៈដែលនាងបានទៅផ្លាស់ក្របី ដែលយកទៅចងឱ្យស៊ីស្មៅនៅខាងកើតផ្ទះ ខណៈនោះក៏លេចមុខជនសង្ស័យបានបក់ដៃហៅនាងទៅជួប លុះពេលនាងដើរទៅដល់ ក៏ត្រូវជនសង្ស័យចាប់អូសដៃចូលទៅក្នុងព្រៃទីតាំងកើតហេតុខាងលើ រួចក៏ចាប់សម្រាតខោរបស់នាងចេញ និងធ្វើសកម្មភាពរំលោភសេពសន្ថវៈដូចសព្វដង រហូតដល់បានសម្រេចចំណង់តណ្ហា ទើបជនសង្ស័យលើកខោដើរចេញធ្វើព្រងើយ។
ក្មេងស្រីរងគ្រោះបានបញ្ជាក់ថា តាំងពីត្រូវជនសង្ស័យចាប់នាងរំលោភលើកទី១ រហូតដល់លើកទី៤ គឺរឿងរ៉ាវមិនដែលបែកធ្លាយឡើយ ស្រាប់តែលើកទី៥នេះ មិនដឹងជាយ៉ាងម៉េច ម្តាយរបស់នាងបានដឹងរឿង ក៏លួងលោមសួរនាំ រហូតដល់នាងលាក់បាំងលែងបាន ក៏ទម្លាយប្រាប់រឿងអាស្រូវមួយនេះ ឱ្យម្តាយបានដឹងទាំងអស់គ្មានសល់។
លោកឯម រុន អធិការនគរបាលក្រគរ បានបញ្ជាក់ប្រាប់ថា ការចាប់ខ្លួនជនសង្ស័យឈ្មោះធៀង ធា គឺធ្វើឡើងតាមពាក្យបណ្តឹងរបស់អាណាព្យាបាលក្មេងស្រីរងគ្រោះ និងមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់។ ក្រោយចុះឃាត់ខ្លួនជនសង្ស័យរួចហើយ សមត្ថកិច្ចបាននាំខ្លួនមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីធ្វើការសួរនាំ តែទោះជាសមត្ថកិច្ចធ្វើការសាកសួរតាមជំនាញយ៉ាងណាក្តី ក៏ជនសង្ស័យមិនព្រមឆ្លើយសារភាពចំពោះករណីរឿងនេះឡើយ។
លោកអធិការ បានបញ្ជាក់ថា ទោះជាជនសង្ស័យមិនព្រមសារភាពយ៉ាងណាក្តី ក៏សមត្ថកិច្ចត្រូវតែឃាត់ខ្លួនជនសង្ស័យតាមបញ្ជាលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត និងបានរៀបចំកសាងសំណុំរឿងចាត់ការតាមនីតិវិធី ដើម្បីរកយុត្តិធម៌ជូនក្មេងស្រីរងគ្រោះ៕