ភ្នំពេញ ៖ ប្តីប្រពន្ធ២នាក់ បានរួមរស់នឹង គ្នាអស់រយៈពេលជាង១០ឆ្នាំមកហើយ ដោយ បង្កើតបានកូនប្រុសចំនួន២នាក់ ជាចំណងនិស្ស័យ លុះនៅសុខៗ ក៏ឮប្រពន្ធនិយាយទូរស័ព្ទជាមួយ មនុស្សប្រុស លុះប្តីសួរក៏ឆ្លើយថាច្រឡំលេខ ស្រាប់តែស្អែកឡើង ស្ត្រីជាប្រពន្ធចេញទៅធ្វើ ការរួចក៏បាត់ខ្លួនរហូតមិនឃើញត្រឡប់មកផ្ទះ វិញសោះ ទើបធ្វើឱ្យបុរសជាប្តីភ័យឆោឡោ នាំកូនប្រុសទាំង២នាក់ មកទួញសោក យំ រៀបរាប់ និងស្នើឱ្យ សមត្ថកិច្ចជួយអន្តរាគមន៍ តាមស្វែងរកប្រពន្ធរបស់ខ្លួនត្រឡប់មកផ្ទះវិញ។
ហេតុការណ៍បុរសបាត់ប្រពន្ធ នាំកូនមក ទួញយំប្តឹងប៉ូលិសនេះ បានកើតមានការភ្ញាក់-ផ្អើលឡើង កាលពីវេលាព្រឹក ថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៨ នៅចំណុចប៉ុស្តិ៍នគរបាលស្ទឹង-មានជ័យ៣ ខណ្ឌមានជ័យ។
បុរសអភ័ព្វដែលបាត់ប្រពន្ធមិនដឹងទៅ ណានេះ មានឈ្មោះវីរៈ អាយុ៣៨ឆ្នាំ មុខរបរ សន្តិសុខក្រុមហ៊ុនឯកជន ស្នាក់នៅផ្ទះជួលម្តុំ លូ៥ ស្ថិតក្នុងភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ និងមានស្រុកកំណើតនៅភូមិ រមៀត ឃុំកណ្តោ ស្រុកកណ្តាលស្ទឹង ខេត្ត កណ្តាល។ ចំណែកស្ត្រីជាប្រពន្ធដែលបាត់ខ្លួន ដោយគ្មានដំណឹងនោះ មានឈ្មោះសោភា អាយុ ៣៦ឆ្នាំ មានស្រុកកំណើតក្នុងភូមិជាមួយគ្នា។
បុរសអភ័ព្វខាងលើ បានរៀបរាប់ប្រាប់ ទាំងទឹកភ្នែកថា គាត់និងប្រពន្ធបានរៀបការ នឹងគ្នាត្រឹមត្រូវតាមច្បាប់ប្រពៃណី តាំងពីអំឡុង ឆ្នាំ២០០៦ មកម៉្លេះ ហើយគិតមកដល់សព្វថ្ងៃ នេះ មានរយៈពេល១២ឆ្នាំមំកហើយ និងបាន រួមរស់បង្កើតកូនប្រុសចំនួន២នាក់។ តាំងពី ចាប់ដៃគ្នាសាងគ្រួសារមក ប្តីប្រពន្ធរបស់គាត់ កម្រកើតមានជម្លោះនឹងគ្នាធំដុំណាស់ ច្រើន ណាស់ត្រឹមមាត់តូចមាត់ធំដាក់គ្នាតិចតួច រួចក៏ ស្ងាត់វិញទៅ តែពេលនេះ មិនដឹងថាប្រពន្ធខឹង អន់ចិត្តរឿងអ្វី ឬក៏ត្រូវអ្នកណាបោកបញ្ឆោត បែបម៉េចក៏មិនដឹង បែរជានៅសុខៗក៏បាត់-ដំណឹងសូន្យឈឹង មិនឃើញត្រឡប់មកផ្ទះវិញ សោះ។
បុរសបាត់ប្រពន្ធខាងលើនេះ បានបន្តថា ក្រោយពីរួមរស់នឹងគ្នានៅស្រុកកំណើត មិនមាន ការងារអ្វីធ្វើច្បាស់លាស់ គ្មានចំណូលទប់ទល់ ជីវភាព ទើបប្តីប្រពន្ធគាត់ បានសម្រេចនាំគ្នា រួមទាំងកូនប្រុស២នាក់ទៀតឡើងមកភ្នំពេញ ដើម្បីរកការងារធ្វើ គ្រាន់បានប្រាក់កម្រៃចិញ្ចឹម ជីវិត ដោយបានមកជួលផ្ទះគេស្នាក់នៅម្តុំលូ៥ ហើយប្រពន្ធគាត់បានចូលទៅធ្វើការងាររោង- ចក្រ ចំណែកគាត់បានចូលទៅជាសន្តិសុខឯកជន ប្រឹងពួតដៃ គ្នារកប្រាក់ដោះស្រាយជីវភាព និង រស់នៅប្រកបដោយសុភមង្គល ត្បិតថាជីវភាព មិនធូរធារដូចគេក្តី។
បុរសបាត់ប្រពន្ធរូបនេះ បានឱ្យដឹងទៀត ថា លុះមកដល់មួយរយៈចុងគ្រោយនេះ ប្រពន្ធ របស់គាត់ចេះតែមានមនុសប្រុសខលទូរស័ព្ទ មកជួបរហូត តែគាត់មិនដឹងថា ជាអ្នកណា ហើយត្រូវជាអ្វីនឹងគ្នាទេ គ្រាន់តែដឹងថា សំឡេង ក្នុងទូរស័ព្ទជាមនុស្សប្រុស ប៉ុន្តែគាត់ក៏មិនចាប់ អារម្មណ៍អ្វីណាស់ណាដែរ ព្រោះប្តីប្រពន្ធគ្នា ជាង១០ឆ្នាំមកហើយ រឿងអីមិនទុកចិត្តគ្នា គ្រាន់តែរឿងប៉ុណ្ណឹង។ លុះថ្ងៃមួយ គាត់ដាច់ចិត្ត សួរប្រពន្ធថា នរណាទូរស័ព្ទមក ស្រាប់តែប្រពន្ធ បានឆ្លើយថា គេខលត្រឡំលេខ។ ក្រោយមក ដោយមានការសង្ស័យ គាត់ក៏ដូរទូរស័ព្ទឱ្យប្រពន្ធ ស្រាប់តែមានមនុស្សប្រុសខលមករកនាងដដែល។ រហូតដល់វេលាម៉ោង៧ព្រឹក ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨ ប្រពន្ធរបស់គាត់ ក៏រៀបចំខ្លួនចេញ ទៅធ្វើការដូចសព្វដង ដឹងអី ដល់ល្ងាចឡើង ត្រូវត្រឡប់មកផ្ទះវិញ ស្រាប់តែបាត់ប្រពន្ធមិន ឃើញមកផ្ទះ ទើបគាត់បានទូរស័ព្ទទៅរកប្រពន្ធ តែខលមិនចូល រហូតដល់ព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៨ នៅតែទាក់ទងមិនបាន និងមិន ឃើញប្រពន្ធត្រឡប់មកផ្ទះវិញទៀត ទើបគាត់ ព្រួយបារម្ភពីសុវត្ថិភាពប្រពន្ធ ខ្លាចមានរឿងអ្វី ឬត្រូវគេបោកបញ្ឆោត លួងលោម ទើបប្រញាប់ នាំកូនមកដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយ អន្តរាគមន៍តែម្តង។
ក្រោយពីរៀបរាប់ដំណើររឿងប្រាប់សមត្ថ- កិច្ចរួច បុរសអភ័ព្វខាងលើ បានផ្តល់រូបថតប្រពន្ធ ១សន្លឹក ឱ្យសមត្ថកិច្ច ដើម្បីជួយស្វែងរក រួចក៏ នាំកូនចាកចេញទៅវិញទាំងអារម្មណ៍អស់ សង្ឃឹម ព្រោះមិនដឹងប្រពន្ធឃ្លាតទៅដល់ណា មានវាសនាជួបគ្នាវិញទៀតឬអត់ក៏មិនដឹង”