បន្ទាប់ពីដេញថ្លៃធ្វើសហម្ចាស់ផ្ទះជាមួយប្រទេសកាណាដា និងម៉ិកស៊ិក ទទួលបានជោគជ័យ សហរដ្ឋអាមេរិក បានសន្យាថា នឹងធ្វើឱ្យមានបទពិសោធន៍ប្លែកជាងកាលពីឆ្នាំ1994 សម្រាប់អ្នកគាំទ្របាល់ទាត់ដែលធ្វើដំណើរមកទស្សនាក្នុងប្រទេសរបស់ខ្លួន។
សហរដ្ឋអាមេរិក កាណាដា និងម៉ិកស៊ិក ដែលជាសហម្ចាស់ផ្ទះបានដេញថ្លៃឈ្នះប្រទេសម៉ារ៉ុក ក្នុងការរៀបចំធ្វើម្ចាស់ផ្ទះការប្រកួតបាល់ទាត់ពិភពលោក2026។
លោក Carlos Cordeiro ប្រធានសហព័ន្ធបាល់ទាត់អាមេរិក មានជំនឿចិត្តថា បាល់ទាត់ពិភពលោក2026 នឹងក្លាយឧបករណ៍ការពាររន្ទះ សម្រាប់វិស័យកីឡានៅសហរដ្ឋអាមេរិក។
លោកបានបន្តទៀតថា អ្នកគាំទ្របាល់ទាត់នឹងទទួលទទួលបានបរិយាកាសប្លែកថ្មី និងបទពិសោធន៍ផ្សេងៗពីបណ្តាប្រទេសម្ចាស់ផ្ទះមុនៗ។
ក្រុមជ្រើសជាតិអាមេរិក គ្មានកៅអីចូលរួមប្រកួតបាល់ទាត់ពិភពលោក នៅប្រទេសរុស្ស៊ី នោះទេ៕