Saturday, June 21, 2025
Homeកីឡាអន្ដរជាតិអាមេរិក សន្យាធ្វើម្ចាស់ផ្ទះបាល់ទាត់ពិភពលោក2026 ប្លែកជាងមុន

អាមេរិក សន្យាធ្វើម្ចាស់ផ្ទះបាល់ទាត់ពិភពលោក2026 ប្លែកជាងមុន

បន្ទាប់ពីដេញថ្លៃធ្វើសហម្ចាស់ផ្ទះជាមួយប្រទេសកាណាដា និងម៉ិកស៊ិក ទទួលបានជោគជ័យ សហរដ្ឋអាមេរិក បានសន្យាថា នឹងធ្វើឱ្យមានបទពិសោធន៍ប្លែកជាងកាលពីឆ្នាំ1994 សម្រាប់អ្នកគាំទ្របាល់ទាត់ដែលធ្វើដំណើរមកទស្សនាក្នុងប្រទេសរបស់ខ្លួន។

សហរដ្ឋអាមេរិក កាណាដា និងម៉ិកស៊ិក ដែលជាសហម្ចាស់ផ្ទះបានដេញថ្លៃឈ្នះប្រទេសម៉ារ៉ុក ក្នុងការរៀបចំធ្វើម្ចាស់ផ្ទះការប្រកួតបាល់ទាត់ពិភពលោក2026។

លោក Carlos Cordeiro ប្រធានសហព័ន្ធបាល់ទាត់អាមេរិក មានជំនឿចិត្តថា បាល់ទាត់ពិភពលោក2026 នឹងក្លាយឧបករណ៍ការពាររន្ទះ សម្រាប់វិស័យកីឡានៅសហរដ្ឋអាមេរិក។

លោកបានបន្តទៀតថា  អ្នកគាំទ្របាល់ទាត់នឹងទទួលទទួលបានបរិយាកាសប្លែកថ្មី  និងបទពិសោធន៍ផ្សេងៗពីបណ្តាប្រទេសម្ចាស់ផ្ទះមុនៗ។

ក្រុមជ្រើសជាតិអាមេរិក គ្មានកៅអីចូលរួមប្រកួតបាល់ទាត់ពិភពលោក នៅប្រទេសរុស្ស៊ី នោះទេ៕

RELATED ARTICLES