Saturday, June 21, 2025
Homeកីឡាអន្ដរជាតិអង់គ្លេស បារម្ភខ្សែប្រយុទ្ធ Rashford របួសក្បាលជង្គង់

អង់គ្លេស បារម្ភខ្សែប្រយុទ្ធ Rashford របួសក្បាលជង្គង់

ក្រុមតោកំណាចអង់គ្លេស កំពុងតែព្រួយបារម្ភបន្ទាប់ពីកីឡាករខ្សែប្រយុទ្ធ Rashford មានបញ្ហារបួសក្បាលជង្គង់បន្តិចបន្តួច មិនអាចចូលទីលានហ្វឹកហាត់បានកាលពីថ្ងៃព្រហស្បតិ៍។

លោក Gareth Southgate គ្រូបបង្វឹកក្រុមជម្រើសជាតិអង់គ្លេស បានបញ្ជាក់ថា កីឡាករ Rashford បានរងរបួសក្នុងអំឡុងពេលប្រកួតចុងក្រោយ មុនពេលធ្វើដំណើរទៅប្រទេសរុស្ស៊ី  ហើយឥឡូវនេះអាចនឹងអវត្តមានថ្ងៃបើកឆាកដំបូង។

ទោះជាយ៉ាងណាក៏ដោយ លោក Gareth Southgate បាននិយាយថា របួសកីឡាករវ័យ២០ឆ្នាំរូបនេះ មិនធ្ងន់ធ្ងរពេកនោះទេ។

ក្រុមជម្រើសជាតិអង់គ្លេស ស្ថិតនៅក្នុង ពូល G ដែលមានក្រុមប៊ែលហ្ស៊ិក ប៉ាណាម៉ា និង ទុយនីស៊ី។ ប្រកួតបើកឆាកដំបូងអង់គ្លេស ប៉ះជាមួយក្រុមទុយនីស៊ី ដែលជាការប្រកួតមិនតឹងតែងនោះទេ៕

RELATED ARTICLES