ក្រុមតោកំណាចអង់គ្លេស កំពុងតែព្រួយបារម្ភបន្ទាប់ពីកីឡាករខ្សែប្រយុទ្ធ Rashford មានបញ្ហារបួសក្បាលជង្គង់បន្តិចបន្តួច មិនអាចចូលទីលានហ្វឹកហាត់បានកាលពីថ្ងៃព្រហស្បតិ៍។
លោក Gareth Southgate គ្រូបបង្វឹកក្រុមជម្រើសជាតិអង់គ្លេស បានបញ្ជាក់ថា កីឡាករ Rashford បានរងរបួសក្នុងអំឡុងពេលប្រកួតចុងក្រោយ មុនពេលធ្វើដំណើរទៅប្រទេសរុស្ស៊ី ហើយឥឡូវនេះអាចនឹងអវត្តមានថ្ងៃបើកឆាកដំបូង។
ទោះជាយ៉ាងណាក៏ដោយ លោក Gareth Southgate បាននិយាយថា របួសកីឡាករវ័យ២០ឆ្នាំរូបនេះ មិនធ្ងន់ធ្ងរពេកនោះទេ។
ក្រុមជម្រើសជាតិអង់គ្លេស ស្ថិតនៅក្នុង ពូល G ដែលមានក្រុមប៊ែលហ្ស៊ិក ប៉ាណាម៉ា និង ទុយនីស៊ី។ ប្រកួតបើកឆាកដំបូងអង់គ្លេស ប៉ះជាមួយក្រុមទុយនីស៊ី ដែលជាការប្រកួតមិនតឹងតែងនោះទេ៕