Saturday, June 21, 2025
Homeកីឡាអន្ដរជាតិអេហ្សុីប ប៉ះ អ៊ុយរូហ្គាយ ម៉ោង៧យប់នេះ

អេហ្សុីប ប៉ះ អ៊ុយរូហ្គាយ ម៉ោង៧យប់នេះ

ទស្សនៈ Asianbookie យក Uruguay

ពូល A

(45) Egypt (+0.5/1) Uruguay (14)

ចំណាត់ថ្នាក់ FIFA ៈ លេខ៤៥

ប្រកួតបន្ទាប់ថ្ងៃទី១៩ ក្រុមអេហ្ស៊ីប ប៉ះ ក្រុមរុស្ស៊ី និងថ្ងៃទី២៥ ប៉ះក្រុមអារ៉ាប៊ីសាអ៊ូឌីត។

Egypt វត្តមានបាល់ទាត់ពិភពលោក ៖ ចំនួន២ដង គឺឆ្នាំ១៩៣៤, ១៩៩០។

លទ្ធផលល្អ ៖ គ្មាន

គ្រូបង្វឹក ៖ Hector Cuper សញ្ជាតិ អាហ្សង់ទីន។ លោកចូលមកដឹកក្រុមជម្រើសជាតិអេហ្ស៊ីប កាលពីខែមីនា ឆ្នាំ២០១៥។ ក្នុងរជ្ជកាលដឹកនាំរបស់លោក៣៥ប្រកួត ឈ្នះ១៩ ស្មើ៧ និងចាញ់៩ ស្មើនឹង៥៤,២៩ភាគរយ។

កីឡាករឆ្នើម ៖ ខ្សែប្រយុទ្ធ Mohamed Salah មកពីក្លឹប Liverpool ធ្លាប់បង្ហាញវត្តមានបាន៥៧ប្រកួត និងស៊ុតបាល់បាន៣៣គ្រាប់។ ខ្សែបម្រើ Mohamed Elneny មកពីក្លឹប Arsenal ធ្លាប់បង្ហាញវត្តមានបាន៦១ប្រកួត និងស៊ុតបាល់បាន៥គ្រាប់។ ខ្សែការពារ Ahmed Elmonhamady មកពីក្លឹប Aston Villa ធ្លាប់បង្ហាញវត្តមានបាន៧៨ប្រកួត និងស៊ុតបាល់បាន២គ្រាប់។ លទ្ធផល៥ប្រកួតចុងក្រោយ គឺ ០-២-៣។

៣ប្រកួតចុងក្រោយគឺ ៖

០៥-១៨ Kuwait ១-១ Egypt

០៦-១៨ Egypt ០-០ Colombia

០៦-១៨ Belgium ៣-០ Egypt

+Uruguay

ចំណាត់ថ្នាក់ FIFA ៈ លេខ១៤

ប្រកួតបន្ទាប់ថ្ងៃទី២០ ក្រុមអ៊ុយរូហ្គាយ ប៉ះ ក្រុមអារ៉ាប៊ីសាអ៊ូឌីត និងថ្ងៃទី២៥ ប៉ះក្រុមរុស្ស៊ី។

វត្តមានបាល់ទាត់ពិភពលោក ៖ ចំនួន១២ដង គឺឆ្នាំ១៩៣០, ១៩៥០, ១៩៥៤, ១៩៦២, ១៩៦៦,១៩៧០, ១៩៧៤, ១៩៨៦, ១៩៩០, ២០០២, ២០១០, ២០១៤។

លទ្ធផលល្អ ៖ ជើងឯកបាល់ទាត់ពិភពលោក២ដង គឺឆ្នាំ១៩៣០ និង១៩៥០។

គ្រូបង្វឹក ៖ Óscar Tabárez សញ្ជាតិ អ៊ុយរូហ្គាយ។ លោកចូលមកដឹកក្រុមជម្រើសជាតិអ៊ុយរុយហ្គាយ កាលពីឆ្នាំ២០១២។ ក្នុងរជ្ជកាលដឹកនាំរបស់លោក៦ប្រកួត ឈ្នះ៣ ស្មើ១ និងចាញ់២ ស្មើនឹង៥០ភាគរយ។

កីឡាករឆ្នើម ៖ ខ្សែប្រយុទ្ធ Luis Suarez មកពីក្លឹប Barcelona ធ្លាប់បង្ហាញវត្តមានបាន៩៨ប្រកួត និងស៊ុតបាល់បាន៥១គ្រាប់។ ខ្សែបម្រើ Cristian Rodriguez មកពីក្លឹប Penarol ធ្លាប់បង្ហាញវត្តមានបាន១០៥ប្រកួត និងស៊ុតបាល់បាន១១គ្រាប់។ ខ្សែការពារ Diogo Godin មកពីក្លឹប At Madird ធ្លាប់បង្ហាញវត្តមានបាន១១៦ប្រកួត និងស៊ុតបាល់បាន៨គ្រាប់។ លទ្ធផល៥ប្រកួតចុងក្រោយ គឺ ៣-១-១។

៣ប្រកួតចុងក្រោយគឺ ៖

០៣-១៨ Uruguay 2-0 Czech

០៣-១៨ Wales 0-1 Uruguay

០៦-១៨ Uruguay 3-0 Uzbekistan

ប្រវត្តិជួបគ្នា១ប្រកួតគឺ ៖

០៨-០៦ Egypt 0-2 Uruguay

ទស្សនៈ ស្មើ ១-១

RELATED ARTICLES