ទស្សនៈ Asianbookie យក Uruguay
ពូល A
(45) Egypt (+0.5/1) Uruguay (14)
ចំណាត់ថ្នាក់ FIFA ៈ លេខ៤៥
ប្រកួតបន្ទាប់ថ្ងៃទី១៩ ក្រុមអេហ្ស៊ីប ប៉ះ ក្រុមរុស្ស៊ី និងថ្ងៃទី២៥ ប៉ះក្រុមអារ៉ាប៊ីសាអ៊ូឌីត។
Egypt វត្តមានបាល់ទាត់ពិភពលោក ៖ ចំនួន២ដង គឺឆ្នាំ១៩៣៤, ១៩៩០។
លទ្ធផលល្អ ៖ គ្មាន
គ្រូបង្វឹក ៖ Hector Cuper សញ្ជាតិ អាហ្សង់ទីន។ លោកចូលមកដឹកក្រុមជម្រើសជាតិអេហ្ស៊ីប កាលពីខែមីនា ឆ្នាំ២០១៥។ ក្នុងរជ្ជកាលដឹកនាំរបស់លោក៣៥ប្រកួត ឈ្នះ១៩ ស្មើ៧ និងចាញ់៩ ស្មើនឹង៥៤,២៩ភាគរយ។
កីឡាករឆ្នើម ៖ ខ្សែប្រយុទ្ធ Mohamed Salah មកពីក្លឹប Liverpool ធ្លាប់បង្ហាញវត្តមានបាន៥៧ប្រកួត និងស៊ុតបាល់បាន៣៣គ្រាប់។ ខ្សែបម្រើ Mohamed Elneny មកពីក្លឹប Arsenal ធ្លាប់បង្ហាញវត្តមានបាន៦១ប្រកួត និងស៊ុតបាល់បាន៥គ្រាប់។ ខ្សែការពារ Ahmed Elmonhamady មកពីក្លឹប Aston Villa ធ្លាប់បង្ហាញវត្តមានបាន៧៨ប្រកួត និងស៊ុតបាល់បាន២គ្រាប់។ លទ្ធផល៥ប្រកួតចុងក្រោយ គឺ ០-២-៣។
៣ប្រកួតចុងក្រោយគឺ ៖
០៥-១៨ Kuwait ១-១ Egypt
០៦-១៨ Egypt ០-០ Colombia
០៦-១៨ Belgium ៣-០ Egypt
+Uruguay
ចំណាត់ថ្នាក់ FIFA ៈ លេខ១៤
ប្រកួតបន្ទាប់ថ្ងៃទី២០ ក្រុមអ៊ុយរូហ្គាយ ប៉ះ ក្រុមអារ៉ាប៊ីសាអ៊ូឌីត និងថ្ងៃទី២៥ ប៉ះក្រុមរុស្ស៊ី។
វត្តមានបាល់ទាត់ពិភពលោក ៖ ចំនួន១២ដង គឺឆ្នាំ១៩៣០, ១៩៥០, ១៩៥៤, ១៩៦២, ១៩៦៦,១៩៧០, ១៩៧៤, ១៩៨៦, ១៩៩០, ២០០២, ២០១០, ២០១៤។
លទ្ធផលល្អ ៖ ជើងឯកបាល់ទាត់ពិភពលោក២ដង គឺឆ្នាំ១៩៣០ និង១៩៥០។
គ្រូបង្វឹក ៖ Óscar Tabárez សញ្ជាតិ អ៊ុយរូហ្គាយ។ លោកចូលមកដឹកក្រុមជម្រើសជាតិអ៊ុយរុយហ្គាយ កាលពីឆ្នាំ២០១២។ ក្នុងរជ្ជកាលដឹកនាំរបស់លោក៦ប្រកួត ឈ្នះ៣ ស្មើ១ និងចាញ់២ ស្មើនឹង៥០ភាគរយ។
កីឡាករឆ្នើម ៖ ខ្សែប្រយុទ្ធ Luis Suarez មកពីក្លឹប Barcelona ធ្លាប់បង្ហាញវត្តមានបាន៩៨ប្រកួត និងស៊ុតបាល់បាន៥១គ្រាប់។ ខ្សែបម្រើ Cristian Rodriguez មកពីក្លឹប Penarol ធ្លាប់បង្ហាញវត្តមានបាន១០៥ប្រកួត និងស៊ុតបាល់បាន១១គ្រាប់។ ខ្សែការពារ Diogo Godin មកពីក្លឹប At Madird ធ្លាប់បង្ហាញវត្តមានបាន១១៦ប្រកួត និងស៊ុតបាល់បាន៨គ្រាប់។ លទ្ធផល៥ប្រកួតចុងក្រោយ គឺ ៣-១-១។
៣ប្រកួតចុងក្រោយគឺ ៖
០៣-១៨ Uruguay 2-0 Czech
០៣-១៨ Wales 0-1 Uruguay
០៦-១៨ Uruguay 3-0 Uzbekistan
ប្រវត្តិជួបគ្នា១ប្រកួតគឺ ៖
០៨-០៦ Egypt 0-2 Uruguay
ទស្សនៈ ស្មើ ១-១