Tuesday, June 24, 2025
Homeកីឡាអន្ដរជាតិប្រធានាធិបតី​បារាំង​ ធ្វើជាអ្នកគាំទ្រពិសេស ក្នុងជំនួបបារាំង-បែ​ល​ហ្ស៊ិ​ក​

ប្រធានាធិបតី​បារាំង​ ធ្វើជាអ្នកគាំទ្រពិសេស ក្នុងជំនួបបារាំង-បែ​ល​ហ្ស៊ិ​ក​

គេនៅចាំបានថា លោក ម៉ាក្រុង ប្រធានាធិបតីបារាំង ធ្លាប់បានសន្យាថា ប្រសិនបើក្រុមជម្រើសជាតិរបស់លោក បានឡើងមកដល់វគ្គពាក់កណ្តលផ្តាច់ព្រ័ត្រ  លោកនឹងមកគាំទ្រម្តងទៀត។

ថ្លែង​នៅ​ឯ​វេទិកា​សេដ្ឋកិច្ច​ក្នុង​ក្រុង St Petersburg ប្រទេស​រុ​ស្ស៊ី​ កាលពី​ខែឧសភា​ ថា រូប​លោក​នឹង​ត្រឡប់​មក​កាន់​រុ​ស្ស៊ី​ ម្តងទៀត ​បើសិនជា​ក្រុម​ជម្រើសជាតិ​បារាំង ​របស់​លោក​ឡើង​ដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នៅ​ព្រឹត្តិការណ៍ បាល់ទាត់ពិភពលោក ២០១៨។

លោក​ប្រធានាធិបតីបារាំង ម៉ាក្រុង  នឹង​អញ្ជើញ​ចូលរួម​លើកទឹកចិត្ត​ក្រុម​ជម្រើសជាតិ​បារាំង ​របស់ខ្លួន នៅ
វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្ រ​នា​ថ្ងៃ​ទី​១១កក្កដា​ ខាង​មុខ។

ក្រុម​បាលទាត់ បារាំង ​បាន​កក់​កៅអី​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​មុនគេ ​បន្ទាប់​ពី​យកឈ្នះ​ក្រុម​អ៊ុយ​រូ​ហ្គា​ យដោយលទ្ធផល ២-០ ។

ក្រុមមាន់គកបារាំង ​ត្រូវ​ប៉ះ​ក្រុម​បែ​ល​ហ្ស៊ិ​ក ​ដើម្បី​ដណ្តើម​កៅអី​មួយ​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ ​អាចជួបជាមួយអង់គ្លេស ឬក្រូអាស៊ី ៕

RELATED ARTICLES