គេនៅចាំបានថា លោក ម៉ាក្រុង ប្រធានាធិបតីបារាំង ធ្លាប់បានសន្យាថា ប្រសិនបើក្រុមជម្រើសជាតិរបស់លោក បានឡើងមកដល់វគ្គពាក់កណ្តលផ្តាច់ព្រ័ត្រ លោកនឹងមកគាំទ្រម្តងទៀត។
ថ្លែងនៅឯវេទិកាសេដ្ឋកិច្ចក្នុងក្រុង St Petersburg ប្រទេសរុស្ស៊ី កាលពីខែឧសភា ថា រូបលោកនឹងត្រឡប់មកកាន់រុស្ស៊ី ម្តងទៀត បើសិនជាក្រុមជម្រើសជាតិបារាំង របស់លោកឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅព្រឹត្តិការណ៍ បាល់ទាត់ពិភពលោក ២០១៨។
លោកប្រធានាធិបតីបារាំង ម៉ាក្រុង នឹងអញ្ជើញចូលរួមលើកទឹកចិត្តក្រុមជម្រើសជាតិបារាំង របស់ខ្លួន នៅ
វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ រនាថ្ងៃទី១១កក្កដា ខាងមុខ។
ក្រុមបាលទាត់ បារាំង បានកក់កៅអីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រមុនគេ បន្ទាប់ពីយកឈ្នះក្រុមអ៊ុយរូហ្គា យដោយលទ្ធផល ២-០ ។
ក្រុមមាន់គកបារាំង ត្រូវប៉ះក្រុមបែលហ្ស៊ិក ដើម្បីដណ្តើមកៅអីមួយទៅវគ្គផ្តាច់ព្រ័ត្រ អាចជួបជាមួយអង់គ្លេស ឬក្រូអាស៊ី ៕