បន្ទាប់ពីទទួលបានកៅអីមួយឡើងទៅលេងនៅក្របខណ្ឌកំពូលអង់គ្លេសប្រឺមីញេលីក ក្លឹប Fulham កំពុងស្វះស្វែងរកទិញកីឡាករឆ្នើមៗ ត្រៀមទប់ទល់ជាមួយក្លឹបធំៗ នៅប្រឺមីញេលីក។
តាមប្រភពព័ត៌មានពី The Sun ចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី១២ ខែកក្កដា ឆ្នាំ ២០១៨ បានឱ្យដឹងថា ក្លឹប Fulham ទិញបានខ្សែការពារ Jean Michael ពីក្លឹបបាល់ទាត់បារាំង Nice តម្លៃជាង២០លានដុល្លារ ជាមួយនឹងកុងត្រារយៈពេល៤ឆ្នាំ។
Fulham បច្ចុប្បន្នគឺជាក្លឹបដ៏តូចមួយនៅក្នុងក្របខណ្ឌប្រឺមីញេលីក ដោយសារតែកីឡាករខ្សែការពារសំខាន់មួយរូប Ryan Frederick បានចាកចេញទៅក្លឹប West Ham។
កីឡាករ Jean Michael បានចូលមកលេងមកលេងឱ្យក្លឹប Nice កាលពីឆ្នាំ២០១៥ ក្រោយផ្លាស់មកពីក្លឹបបាល់ទាត់ព័រទុយហ្គាល់ Ferreira។ នៅជាមួយក្លឹបនេះ ធ្លាប់ស៊ុតបាល់បាន១១គ្រាប់ ក្នុងការបង្ហាញវត្តមាន១០១ប្រកួត៕