Tuesday, June 24, 2025
Homeកីឡាអន្ដរជាតិក្លឹប Fulham ទិញបានខ្សែបម្រើ Jean Michael

ក្លឹប Fulham ទិញបានខ្សែបម្រើ Jean Michael

បន្ទាប់ពីទទួលបានកៅអីមួយឡើងទៅលេងនៅក្របខណ្ឌកំពូលអង់គ្លេសប្រឺមីញេលីក  ក្លឹប Fulham កំពុងស្វះស្វែងរកទិញកីឡាករឆ្នើមៗ ត្រៀមទប់ទល់ជាមួយក្លឹបធំៗ នៅប្រឺមីញេលីក។

តាមប្រភពព័ត៌មានពី The Sun ចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី១២ ខែកក្កដា ឆ្នាំ ២០១៨ បានឱ្យដឹងថា ក្លឹប Fulham ទិញបានខ្សែការពារ Jean Michael ពីក្លឹបបាល់ទាត់បារាំង Nice តម្លៃជាង២០លានដុល្លារ ជាមួយនឹងកុងត្រារយៈពេល៤ឆ្នាំ។

Fulham បច្ចុប្បន្នគឺជាក្លឹបដ៏តូចមួយនៅក្នុងក្របខណ្ឌប្រឺមីញេលីក ដោយសារតែកីឡាករខ្សែការពារសំខាន់មួយរូប Ryan Frederick បានចាកចេញទៅក្លឹប West Ham។

កីឡាករ Jean Michael បានចូលមកលេងមកលេងឱ្យក្លឹប Nice កាលពីឆ្នាំ២០១៥  ក្រោយផ្លាស់មកពីក្លឹបបាល់ទាត់ព័រទុយហ្គាល់ Ferreira។ នៅជាមួយក្លឹបនេះ ធ្លាប់ស៊ុតបាល់បាន១១គ្រាប់ ក្នុងការបង្ហាញវត្តមាន១០១ប្រកួត៕

RELATED ARTICLES