កីឡាករ Alexis Sanchez នឹងខកខានជួយក្រុមបិសាចក្រហម Man Utd សម្រាប់ការប្រកួតកម្តៅសាច់ដុំ មុនបើករដូវកាលនៅអាមេរិក ដោយសារអាមេរិក មិនចេញទិដ្ឋាការឱ្យ។
កីឡាករខ្សែប្រយុទ្ធ វ័យ29ឆ្នាំ បានទទួលយកការព្យួរទោស16ខែ កាលពីខែកុម្ភៈ ពីបទបន្លំពន្ធនៅក្នុងប្រទេសអេស្ប៉ាញ។
តាមច្បាប់របស់អាមេរិក គឺមិនផ្តល់ទិដ្ឋាការដល់ជនណាដែលជាប់ពាក់ព័ន្ធនឹងការបន្លំពន្ធ។
កីឡាករ Sanchez កំពុងធ្វើការជាមួយមេធាវី ដើម្បីទទួលបានទិដ្ឋាការចូលទៅសហរដ្ឋអាមេរិក។ ទោះជាយ៉ាងណាក្តី ដំណើរការនេះប្រើពេលយូរមិនដូចការរំពឹងទុកនោះទេ។
ក្រុមបិសាច Man Utd នឹងបើកយុទ្ធនាការប្រកួតកម្តៅសាច់ដុំនៅថ្ងៃសុក្រ ទី20 កក្កដា 2018 ប៉ះជាមួយក្លឹបបាល់ទាត់ Club America មកពីម៉ិកស៊ិក។
ជាបន្តបន្ទាប់ក្រុម Man Utd នឹងត្រូវប្រកួតមិត្តភាពជួបជាមួយក្លឹបបាល់ទាត់អាមេរិក San Jose Earthquake ក្លឹប Milan, Liverpool និង Real Madrid៕