Tuesday, June 24, 2025
Homeកីឡាអន្ដរជាតិAlexis Sanchez នឹងអវត្តមានជួយបិសាចក្រហម Man Utd នៅអាមេរិក

Alexis Sanchez នឹងអវត្តមានជួយបិសាចក្រហម Man Utd នៅអាមេរិក

កីឡាករ Alexis Sanchez នឹងខកខានជួយក្រុមបិសាចក្រហម Man Utd សម្រាប់ការប្រកួតកម្តៅសាច់ដុំ មុនបើករដូវកាលនៅអាមេរិក ដោយសារអាមេរិក មិនចេញទិដ្ឋាការឱ្យ។

កីឡាករខ្សែប្រយុទ្ធ វ័យ29ឆ្នាំ បានទទួលយកការព្យួរទោស16ខែ កាលពីខែកុម្ភៈ ពីបទបន្លំពន្ធនៅក្នុងប្រទេសអេស្ប៉ាញ។

តាមច្បាប់របស់អាមេរិក គឺមិនផ្តល់ទិដ្ឋាការដល់ជនណាដែលជាប់ពាក់ព័ន្ធនឹងការបន្លំពន្ធ។

កីឡាករ Sanchez  កំពុងធ្វើការជាមួយមេធាវី ដើម្បីទទួលបានទិដ្ឋាការចូលទៅសហរដ្ឋអាមេរិក។ ទោះជាយ៉ាងណាក្តី ដំណើរការនេះប្រើពេលយូរមិនដូចការរំពឹងទុកនោះទេ។

ក្រុមបិសាច Man Utd នឹងបើកយុទ្ធនាការប្រកួតកម្តៅសាច់ដុំនៅថ្ងៃសុក្រ ទី20 កក្កដា 2018 ប៉ះជាមួយក្លឹបបាល់ទាត់ Club America មកពីម៉ិកស៊ិក។

ជាបន្តបន្ទាប់ក្រុម Man Utd នឹងត្រូវប្រកួតមិត្តភាពជួបជាមួយក្លឹបបាល់ទាត់អាមេរិក San Jose Earthquake ក្លឹប Milan, Liverpool និង Real Madrid៕

RELATED ARTICLES