រហូតមកដល់ពេលនេះ ក្លឹប Real Madrid មិនទាន់បញ្ចុះបញ្ចូលក្លឹប Chelsea ក្នុងការនាំយកកីឡាករ Hazard មកកាន់ទឹកដីអេស្ប៉ាញ បាននៅឡើយ ដោយសារតែក្លឹបទាំងពីរ មិនទាន់ត្រូវថ្លៃគ្នា ។
ក្លឹប Real Madrid ហ៊ានឲ្យតម្លៃខ្លួនកីឡាកររូបនេះ ត្រឹមតែ១៥០លានផោន ស្មើនឹង196ជាងលានដុល្លារ ខណៈដែលក្លឹប Chelsea ទាមទារតម្លៃ១៩៨ផោន ស្មើនឹងជាង២៥៩លានដុល្លារ។
កីឡាករ Hazard បដិសេធមិនព្រមទទួលយកកុងត្រាថ្មីជាមួយក្លឹប Chelsea ដែលបានសន្យាផ្តល់ឲ្យតម្លៃខ្លួនជាង៣៩ម៉ឺនដុល្លារ ក្នុង១សប្កាហ៍។ កុងត្រាចាស់ជាមួយក្លឹប Chelsea របស់ Hazard នៅមានសុពលភាពដល់ឆ្នាំ២០២០។
គ្រូបង្វឹកថ្មីរបស់តោខៀវ Chelsea គ្រោងនឹងផ្តល់តំណែងប្រធានក្រុមដល់កីឡាករ Hazard ដើម្បីផ្តល់ភាពកក់ក្តៅ កុំឲ្យរត់ចេញទៅណា។
ខ្សែប្រយុទ្ធ Eden Hazard បានមកស្នាក់អាស្រ័យជាមួយក្លឹបChelsea តាំងពីឆ្នាំ2012 ក្រោយពីផ្លាស់មកពីក្លឹបបាល់ទាត់បារាំង។ នៅជាមួយក្លឹបនេះធ្លាប់ស៊ុតបាល់បាន69គ្រាប់ក្នុង208ប្រកួត៕