Wednesday, June 25, 2025
Homeកីឡាអន្ដរជាតិដោះដូរកីឡាករ Eden Hazard ក្លឹប Chelsea និង Real Madrid មិនទាន់ត្រូវថ្លៃគ្នា

ដោះដូរកីឡាករ Eden Hazard ក្លឹប Chelsea និង Real Madrid មិនទាន់ត្រូវថ្លៃគ្នា

រហូតមកដល់ពេលនេះ ក្លឹប Real Madrid មិនទាន់បញ្ចុះបញ្ចូលក្លឹប ​Chelsea ក្នុងការនាំយកកីឡាករ Hazard មកកាន់ទឹកដីអេស្ប៉ាញ បាននៅឡើយ ដោយសារតែក្លឹបទាំងពីរ មិនទាន់ត្រូវថ្លៃគ្នា ។

ក្លឹប Real Madrid ហ៊ានឲ្យតម្លៃខ្លួនកីឡាកររូបនេះ ត្រឹមតែ១៥០លានផោន ស្មើនឹង196ជាងលានដុល្លារ ខណៈដែលក្លឹប Chelsea ទាមទារតម្លៃ១៩៨ផោន ស្មើនឹងជាង២៥៩លានដុល្លារ។

កីឡាករ Hazard បដិសេធមិនព្រមទទួលយកកុងត្រាថ្មីជាមួយ​ក្លឹប Chelsea ដែលបានសន្យាផ្តល់ឲ្យតម្លៃខ្លួនជាង៣៩ម៉ឺនដុល្លារ ក្នុង១សប្កាហ៍។ កុងត្រាចាស់ជាមួយក្លឹប Chelsea របស់ Hazard នៅមានសុពលភាពដល់ឆ្នាំ២០២០។

គ្រូបង្វឹកថ្មីរបស់តោខៀវ Chelsea គ្រោងនឹងផ្តល់តំណែងប្រធានក្រុមដល់កីឡាករ Hazard ដើម្បីផ្តល់ភាពកក់ក្តៅ កុំឲ្យរត់ចេញទៅណា។

ខ្សែប្រយុទ្ធ Eden Hazard បានមកស្នាក់អាស្រ័យជាមួយក្លឹបChelsea តាំងពីឆ្នាំ2012 ក្រោយពីផ្លាស់មកពីក្លឹបបាល់ទាត់បារាំង។ នៅជាមួយក្លឹបនេះធ្លាប់ស៊ុតបាល់បាន69គ្រាប់ក្នុង208ប្រកួត៕

RELATED ARTICLES