Saturday, September 13, 2025
Homeសង្គម និងជីវិតបណ្ឌិតមកពីជប៉ុន រស់ឆ្ងាយប្រពន្ធ ចងកហើមក្នុងផ្ទះ

បណ្ឌិតមកពីជប៉ុន រស់ឆ្ងាយប្រពន្ធ ចងកហើមក្នុងផ្ទះ

ភ្នំពេញ ៖ បុរសជាសាស្ត្រាចារ្យសាកលវិទ្យាល័យភូមិន្ទកសិកម្មចំការដូងម្នាក់ និងជាបណ្ឌិតបញ្ចប់ការសិក្សាមកពីប្រទេសជប៉ុន ព្រោះតែតូចចិត្តនឹងជំងឺប្រចាំកាយចេះតែធ្វើទុក្ខខ្លាំងពេក ណាមួយរស់នៅឆ្ងាយប្រពន្ធ គ្មានអ្នកជួយមើលថែផង ក៏ដាច់ចិត្តគិតខ្លីចងកសម្លាប់ខ្លួន រហូតដល់ហើមស្អុយពេញផ្ទះ ជះក្លិនដល់អ្នកជិតខាង ទើបកើតមានការភ្ញាក់ផ្អើលឡើង។

ករណីប្រទះឃើញសពបុរសចងកសម្លាប់ខ្លួន រហូតដល់ហើមស្អុយនេះ បានកើតមានការភ្ញាក់ផ្អើលឡើងកាលពីវេលារសៀល ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៨ នៅចំណុចផ្ទះលេខ៤០ ផ្លូវលេខ៧៩BT ស្ថិតក្នុងភូមិចំរើនផល សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ។

សាកសពបុរសរងគ្រោះខាងលើ ត្រូវគេស្គាល់ថា មានឈ្មោះមាស សុទ្ធី អាយុ៥២ឆ្នាំ មុខរបរជាសាស្ត្រាចារ្យផ្នែកកសិកម្មបង្រៀន នៅសាកលវិទ្យាល័យភូមិន្ទកសិកម្មចំការដូង និងជាបណ្ឌិតផ្នែកកសិកម្មមកពីប្រទេសជប៉ុនទៀតផង សព្វថ្ងៃស្នាក់នៅផ្ទះកើតហេតុខាងលើ។

តាមប្រភពពីអ្នកជិតខាង បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ ពួកគាត់ជាអ្នករស់នៅជិតខាងផ្ទះជនរងគ្រោះខាងលើ បានធុំក្លិនស្អុយយ៉ាងខ្លាំងចេញពីផ្ទះខាងលើ និងមិនបានឃើញលោកសាស្ត្រាចារ្យរងគ្រោះចេញពីផ្ទះរយៈពេល៣ថ្ងៃមកហើយ ចំណែកផ្ទះក៏ជាប់សោពីក្នុង ទៀត ទើបធ្វើឱ្យកើតមានការសង្ស័យ ក៏បានទូរស័ព្ទទៅប្រាប់ស្ត្រីជាប្រពន្ធរបស់ជនរងគ្រោះ ដែលកំពុងរស់នៅផ្ទះរបស់គាត់មួយទៀតជាមួយ និងកូន៣នាក់ នៅឯបុរីប៉េងហួត ផ្លូវជាសុផារ៉ា ឱ្យមកមើល។ លុះមកដល់ចាក់ទ្វារចូលទៅមើលក៏ប្រទះឃើញ ជនរងគ្រោះបានចងកស្លាប់បាត់ទៅហើយ។

តាមសម្តីស្ត្រីជាប្រពន្ធជនរងគ្រោះ បានរៀបរាប់ប្រាប់ថា បន្ទាប់ពីទទួលបានទូរស័ព្ទពីអ្នកជិតខាងភ្លាម គាត់និងកូនៗក៏ប្រញាប់ធ្វើដំណើរមកដល់កន្លែងកើតហេតុភ្លាមៗ និងបាននាំគ្នាចាក់សោចូលទៅខាងក្នុងផ្ទះ ស្រាប់តែប្រទះឃើញប្តីរបស់គាត់ចងកសម្លាប់ខ្លនជាប់នឹងចម្រឹងបង្អួច ក្នុងផ្ទះបាយខាងក្រោយស្លាប់បាត់ទៅហើយ មិនតែប៉ុណ្ណោះសភាពសពឡើងហើម និងមានក្លិនស្អុយយ៉ាងខ្លាំង ទើបរាយការណ៍ទៅប្រាប់កម្លាំង មានសមត្ថកិច្ចឱ្យបានដឹង និងចុះមកពិនិត្យតែម្តង៕

RELATED ARTICLES