Wednesday, June 25, 2025
Homeកីឡាអន្ដរជាតិ Jose Morinho អំពាវនាវឲ្យកីឡាករត្រឡប់មកពី World Cup ជួយក្រុម ថ្ងៃបើកឆាកដំបូង

 Jose Morinho អំពាវនាវឲ្យកីឡាករត្រឡប់មកពី World Cup ជួយក្រុម ថ្ងៃបើកឆាកដំបូង

សម្រាប់ការបើករដូវកាលថ្មី រាត្រីថ្ងៃសុក្រ នេះ លោក  Morinho បានអំពាវនាវឲ្យកីឡាករដែលទើបវិលត្រឡប់មកពីវិស្សមកាល ក្រោយបញ្ចប់ការប្រកួតបាល់ទាត់ពិភពលោក ២០១៨ នៅប្រទេសរុស្ស៊ី ជួយក្រុមឲ្យអស់ពីលទ្ធភាពនៅថ្ងៃបើកឆាកដំបូង។

ការអំពាវនាវរបស់លោក Morinho គឺសំដៅទៅលើកីឡាករ2រូប គឺម្ចាស់ជើងឯកបាល់ទាត់ពិភពលោក Pogba របស់ក្រុមជម្រើសជាតិបារាំង និងកីឡាករ Lukaku  មកពីក្រុមជម្រើសជាតិប៊ែលហ្ស៊ិក ចំណាត់ថ្នាក់លេខ៣ ពិភពលោក។

ក្រុមបិសាចក្រហម Man Utd ត្រូវបើកទ្វារទទួលភ្ញៀវ ក្រុមកញ្ជ្រោង Leicester។ គ្រូបង្វឹកព័រទុយហ្គាល់ បានស្វាគមន៍ការវិលត្រឡប់មកវិញរបស់កីឡាករ Rashford  , Phil Jones និង Victor Lindelof  ខណៈកីឡាករ Pogba , Lukaku  Jesse Lingard និង Marouane Fellaini មិនទាន់វិលត្រឡប់មកទីលានហ្វឹកហាត់នៅឡើយទេ។

លោក  Morinho បាននិយាយថា “វាគឺសំណាងអាក្រក់ សម្រាប់យើងដែលធ្វើការប្រកួតថ្ងៃសុក្រ ។  យើងមិនមានពេលគ្រប់គ្រាន់សម្រាប់ហ្វឹកហាត់ទេ”។

សម្រាប់ការប្រកួតថ្ងៃសុក្រ នេះ លោក Morinho កំពុងតែប្រឈមមុខនឹងបញ្ហាកីឡាកររបួស2នាក់ គឺ ​Valencia និង Matic  ខណៈដែលកីឡាករមួយចំនួន ដូចជា Dalot  , Herrera និង Bailly ស្ថិតនៅក្នុងភាពមន្ទិលសង្ស័យ៕

RELATED ARTICLES