សម្រាប់ការបើករដូវកាលថ្មី រាត្រីថ្ងៃសុក្រ នេះ លោក Morinho បានអំពាវនាវឲ្យកីឡាករដែលទើបវិលត្រឡប់មកពីវិស្សមកាល ក្រោយបញ្ចប់ការប្រកួតបាល់ទាត់ពិភពលោក ២០១៨ នៅប្រទេសរុស្ស៊ី ជួយក្រុមឲ្យអស់ពីលទ្ធភាពនៅថ្ងៃបើកឆាកដំបូង។
ការអំពាវនាវរបស់លោក Morinho គឺសំដៅទៅលើកីឡាករ2រូប គឺម្ចាស់ជើងឯកបាល់ទាត់ពិភពលោក Pogba របស់ក្រុមជម្រើសជាតិបារាំង និងកីឡាករ Lukaku មកពីក្រុមជម្រើសជាតិប៊ែលហ្ស៊ិក ចំណាត់ថ្នាក់លេខ៣ ពិភពលោក។
ក្រុមបិសាចក្រហម Man Utd ត្រូវបើកទ្វារទទួលភ្ញៀវ ក្រុមកញ្ជ្រោង Leicester។ គ្រូបង្វឹកព័រទុយហ្គាល់ បានស្វាគមន៍ការវិលត្រឡប់មកវិញរបស់កីឡាករ Rashford , Phil Jones និង Victor Lindelof ខណៈកីឡាករ Pogba , Lukaku Jesse Lingard និង Marouane Fellaini មិនទាន់វិលត្រឡប់មកទីលានហ្វឹកហាត់នៅឡើយទេ។
លោក Morinho បាននិយាយថា “វាគឺសំណាងអាក្រក់ សម្រាប់យើងដែលធ្វើការប្រកួតថ្ងៃសុក្រ ។ យើងមិនមានពេលគ្រប់គ្រាន់សម្រាប់ហ្វឹកហាត់ទេ”។
សម្រាប់ការប្រកួតថ្ងៃសុក្រ នេះ លោក Morinho កំពុងតែប្រឈមមុខនឹងបញ្ហាកីឡាកររបួស2នាក់ គឺ Valencia និង Matic ខណៈដែលកីឡាករមួយចំនួន ដូចជា Dalot , Herrera និង Bailly ស្ថិតនៅក្នុងភាពមន្ទិលសង្ស័យ៕