Thursday, June 26, 2025
Homeកីឡាអន្ដរជាតិMohamed Salah ត្រូវប៉ូលិសសុើបអង្កេត ករណីប្រើប្រាស់ទូរស័ព្ទពេលបើកបរ

Mohamed Salah ត្រូវប៉ូលិសសុើបអង្កេត ករណីប្រើប្រាស់ទូរស័ព្ទពេលបើកបរ

ក្រោយពេលដែលបែកធ្លាយរូបភាពប្រើប្រាស់ទូរស័ព្ទក្នុងអំឡុងពេលបើកបររបស់ខ្សែប្រយុទ្ធ  Mohamed Salah   នៅក្នុងក្រុង Merseyside  ប៉ូលិសកំពុងបើកការស៊ើបអង្កេត។

ប៉ូលិសក្រុង Merseyside អះអាងថា លោកបានបញ្ជូនខ្សែអាត់វីឌីអូនេះ​ទៅឲ្យនាយកដ្ឋានពាក់ព័ន្ធ ដើម្បីស្រាវជ្រាវ ។

អ្នកនាំពាក្យសម្រាប់ក្លឹបបាល់ទាត់ Premier League បាននិយាយថា ពួកគេបានរាយការណ៍ប្រាប់ប៉ូលិស បន្ទាប់ពីពិភាក្សាជាមួយប៉ូលិស ។

អ្នកនាំពាក្យរូបនោះ បន្តទៀតថា សំណុំរឿងរបស់ខ្សែប្រយុទ្ធអេហ្ស៊ីបរូបនេះ គួរតែដោះស្រាយតាមបទបញ្ជាផ្ទៃក្នុង។
ទោះជាយ៉ាងណាក្តី គេមិនបានបញ្ជាក់ប្រាប់ពីស្ថានទម្ងន់ទោសបទល្មើសនេះទេ។

នៅខ្សែអាត់វីឌីអូ  បានបង្ហាញថា កីឡាករដែលរកគ្រាប់បាល់៤៤គ្រាប់ ឲ្យ Liverpool កាលពីឆ្នាំទៅមិញ  បានប្រើប្រាស់ទូរស័ព្ទក្នុងអំឡុងពេលបើកបរ ដែលរថយន្តរបស់លោកមានអ្នកគាំទ្រចោមរោមច្រើន រួមបញ្ចូលទាំងក្មេងៗផងដែរ។

ទាក់ទងទៅនឹងបញ្ហានេះ ទំាងក្លឹប និងកីឡាករ Mohamed Salah មិនបានធ្វើអត្ថាធិប្បាយបន្ថែមនោះទេ៕

RELATED ARTICLES