ក្រោយពេលដែលបែកធ្លាយរូបភាពប្រើប្រាស់ទូរស័ព្ទក្នុងអំឡុងពេលបើកបររបស់ខ្សែប្រយុទ្ធ Mohamed Salah នៅក្នុងក្រុង Merseyside ប៉ូលិសកំពុងបើកការស៊ើបអង្កេត។
ប៉ូលិសក្រុង Merseyside អះអាងថា លោកបានបញ្ជូនខ្សែអាត់វីឌីអូនេះទៅឲ្យនាយកដ្ឋានពាក់ព័ន្ធ ដើម្បីស្រាវជ្រាវ ។
អ្នកនាំពាក្យសម្រាប់ក្លឹបបាល់ទាត់ Premier League បាននិយាយថា ពួកគេបានរាយការណ៍ប្រាប់ប៉ូលិស បន្ទាប់ពីពិភាក្សាជាមួយប៉ូលិស ។
អ្នកនាំពាក្យរូបនោះ បន្តទៀតថា សំណុំរឿងរបស់ខ្សែប្រយុទ្ធអេហ្ស៊ីបរូបនេះ គួរតែដោះស្រាយតាមបទបញ្ជាផ្ទៃក្នុង។
ទោះជាយ៉ាងណាក្តី គេមិនបានបញ្ជាក់ប្រាប់ពីស្ថានទម្ងន់ទោសបទល្មើសនេះទេ។
នៅខ្សែអាត់វីឌីអូ បានបង្ហាញថា កីឡាករដែលរកគ្រាប់បាល់៤៤គ្រាប់ ឲ្យ Liverpool កាលពីឆ្នាំទៅមិញ បានប្រើប្រាស់ទូរស័ព្ទក្នុងអំឡុងពេលបើកបរ ដែលរថយន្តរបស់លោកមានអ្នកគាំទ្រចោមរោមច្រើន រួមបញ្ចូលទាំងក្មេងៗផងដែរ។
ទាក់ទងទៅនឹងបញ្ហានេះ ទំាងក្លឹប និងកីឡាករ Mohamed Salah មិនបានធ្វើអត្ថាធិប្បាយបន្ថែមនោះទេ៕