តាមប្រភពព័ត៌មានពី Daily Mail ចេញផ្សាយនៅថ្ងៃពុធនេះ បានឲ្យដឹងថា ក្លឹប Burnley បានសម្រេចឲ្យកីឡាករ Jimmy Dunne ទៅក្លឹបបាល់ទាត់ស្កុតឡែន Hearts ក្នុងលក្ខខណ្ឌខ្ចីជើង ។
កីឡាករវ័យ២០ឆ្នាំ នឹងចំណាយពេល៦ខែដំបូង ជាមួយក្លឹបHearts។ ប្រសិនបើកីឡាករ Dunne គឺជាគ្រាប់ពូជរបស់បិសាចក្រហម ក្នុងចន្លោះឆ្នាំ២០០៧-២០១៦ មុនពេលផ្លាស់មកលេងនៅក្លឹប Burnley ក្នុងឆ្នាំ២០១៧ ។ កាលពីឆ្នាំទៅមិញ កីឡាកររូបនេះ ត្រូវបានក្លឹប Burnley ឲ្យទៅក្លឹប Accrington ខ្ចីជើង។
កីឡាករក្រុមជម្រើសជាតិអៀរឡង់ អាយុក្រោម២១ឆ្នាំ មិនទាន់បានបង្ហាញវត្តមានឲ្យក្លឹប Burnley នៅឡើយទេ។
នៅក្នុងក្រុមជម្រើសជាតិ ទើបតែបង្ហាញវត្តមានបាន១ប្រកួតប៉ុណ្ណោះ តែមិនទាន់រកគ្រាប់បាល់បញ្ចូលទីបាននៅឡើយទេ៕