Thursday, June 26, 2025
Homeកីឡាអន្ដរជាតិDunne ចេញពី Burnley ទៅ Hearts ក្នុងលក្ខខណ្ឌខ្ចីជើង

Dunne ចេញពី Burnley ទៅ Hearts ក្នុងលក្ខខណ្ឌខ្ចីជើង

តាមប្រភពព័ត៌មានពី Daily Mail ចេញផ្សាយនៅថ្ងៃពុធនេះ បានឲ្យដឹងថា ក្លឹប Burnley  បានសម្រេចឲ្យកីឡាករ Jimmy Dunne  ទៅក្លឹបបាល់ទាត់ស្កុតឡែន Hearts  ក្នុងលក្ខខណ្ឌខ្ចីជើង ។

កីឡាករវ័យ២០ឆ្នាំ នឹងចំណាយពេល៦ខែដំបូង ជាមួយក្លឹបHearts។ ប្រសិនបើកីឡាករ Dunne គឺជាគ្រាប់ពូជរបស់បិសាចក្រហម ក្នុងចន្លោះឆ្នាំ២០០៧-២០១៦ មុនពេលផ្លាស់មកលេងនៅក្លឹប Burnley ក្នុងឆ្នាំ២០១៧ ។ កាលពីឆ្នាំទៅមិញ កីឡាកររូបនេះ ត្រូវបានក្លឹប Burnley ឲ្យទៅក្លឹប Accrington ខ្ចីជើង។

កីឡាករក្រុមជម្រើសជាតិអៀរឡង់ អាយុក្រោម២១ឆ្នាំ មិនទាន់បានបង្ហាញវត្តមានឲ្យក្លឹប Burnley នៅឡើយទេ។

នៅក្នុងក្រុមជម្រើសជាតិ ទើបតែបង្ហាញវត្តមានបាន១ប្រកួតប៉ុណ្ណោះ  តែមិនទាន់រកគ្រាប់បាល់បញ្ចូលទីបាននៅឡើយទេ៕

RELATED ARTICLES