Thursday, June 26, 2025
Homeកីឡាអន្ដរជាតិLee Sharpe ៖ ZIdane ស័ក្តិសមបំផុតសម្រាប់ស្នងតំណែង Jose Morinho

Lee Sharpe ៖ ZIdane ស័ក្តិសមបំផុតសម្រាប់ស្នងតំណែង Jose Morinho

លោក Lee Sharpe អតីតកីឡាករខ្សែបម្រើក្លឹបបិសាចក្រហម Man Utd ក្នុងចន្លោះឆ្នាំ១៩៨៨ -៩៦ បានបង្ហាញទស្សនៈថា លោក Zidane អតីតគ្រូបង្វឹកក្លឹប Real Madrid ស័ក្តិសមបំផុតសម្រាប់ស្នងតំណែងលោក Jose Morinho ប្រសិនបើលោក ត្រូវបានបណ្តេញចេញមែននោះ។

គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់ Morinho កំពុងស្ថិតក្នុងរលកកំដៅនៃការបណ្តេញចេញ ក្រោយពីក្លឹបប្រកួតចាញ់ Brighton ដោយលទ្ធផល ៣-២ កាលពីថ្ងៃអាទិត្យកន្លងនេះ។

បរាជ័យដ៏ធ្ងន់នេះបានធ្វើឲ្យអ្នកគាំទ្ររិះគន់យ៉ាងខ្លាំង  ដោយទទូចសុំឲ្យដកតំណែងគ្រូបង្វឹកចេញ។  យោងតាមមតិភាគច្រើន គេសម្លឹងឃើញលោក Zidane មានអាទិភាពខ្ពស់ជាងគេ ។

លោក Zidane បានធ្វើឲ្យពិភពលោកភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីលោកនាំយកពានរង្វាន់ Uefa Champion League បីឆ្នាំជាប់ៗគ្នា មកឲ្យ Real Madrid ។

ថ្លែងទៅកាន់សារព័ត៌មាន​ លោក Sharpe បាននិយាយថា “Zidane គឺជាបេក្ខភាពសមនឹងអង្គុយតំណែងនេះ”។

Zidane អតីតគឺជាកីឡាករឆ្នើម ធ្លាប់លេងនិងដឹកនាំក្លឹបបាល់ទាត់ធំៗ   ហើយទទួលបានជោគជ័យទាំងអាជីពកីឡាករ និងគ្រូបង្វឹក៕

RELATED ARTICLES