កាលពីព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៩ តារាចម្រៀងរិន សាវ៉េត បានចូលរោងភ្ជាប់ពាក្យជាមួយនារីរូបស្រស់ម្នាក់ ដោយមានតារាសិល្បៈស្និទ្ធស្នាលជាច្រើនរូបចូលរួមជូនពរជ័យដល់គូស្នេហ៍១គូនេះ។

នៅក្នុងពិធីភ្ជាប់ពាក្យនេះ កូនប្រុសមានឈ្មោះ រិន សាវ៉េត ចំណែកកូនស្រីឈ្មោះលឹម គិមហ្គេច មានមុខរបរជាអ្នកច្នៃម៉ូដកាបូប។

លោក រិន សាវ៉េត និងគូដណ្តឹង បានចាប់ផ្ដើមស្គាល់គ្នានិងស្វែងយល់ចិត្តគ្នា ជាង១ឆ្នាំមើកហើយ ដែលដំបូងឡើយគ្រាន់តែរាប់អានគ្នាធម្មតា ប៉ុន្តែក្រោយស្វែងយល់ចិត្តគ្នាច្បាស់ ហើយឈានចូលរោងភ្ជាប់ពាក្យនៅព្រឹកនេះ។

គួរបញ្ជាក់ថា លោករិន សាវ៉េត ធ្លាប់មានភរិយាម្តងរួមមកហើយ ប៉ុន្តែដោយសារស្ថានភាពជំងឺធ្ងន់ធ្ថរពេក បានធ្វើឲ្យភរិយារបស់លោកទទួលមរណភាព និងបន្សល់ទុកនូវកូនប្រុសម្នាក់៕

