Wednesday, January 28, 2026
Homeព័ត៌មានជាតិសូមប្រយ័ត្ន!!! ស្លាប់៣នាក់ហើយ ដោយសារទឹកជំនន់នៅខេត្តព្រះសីហនុ

សូមប្រយ័ត្ន!!! ស្លាប់៣នាក់ហើយ ដោយសារទឹកជំនន់នៅខេត្តព្រះសីហនុ

ក្រុងព្រះសីហនុ៖ ទឹកជំនន់ដោយសារទឹកភ្លៀងកាលពីយប់មិញ ដែលតំបន់ខ្លះឡើ់ងដល់ជាង១ម៉ែត្រ បណ្តាលឲ្យមនុស្សចំនួន៣នាក់ហើយ បានស្លាប់យ៉ាងអាណោចអាធ័ម​ដោយសារបាក់របងថ្មសង្កត់ពីលើ។

ជនរងគ្រោះទាំង៣នាក់នេះ ទី១. មានឈ្មោះ ស៊ុន គឹមសាន្ត អាយុ៥៤ឆ្នាំ និងទី២. ឈ្មោះសេង ញេន អាយុ៥៦ឆ្នាំ (ជាប្តីប្រពន្ធ) មានមុខរបរជាកម្មករសំណង់ នៅសង្កាត់លេខ១ ក្រុងព្រះសីហនុ។ ចំណែកទី៣. មានឈ្មោះឆៃ គ័រឈីង ភេទ ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិចិន មុខរបរមេការសំណង់។

ប្រភពពីសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា នាព្រឹកទី​០៩​ ខែសីហា​ ឆ្នាំ​២០១៩នេះ មានកម្មសំណង់២នាក់ប្តីប្រពន្ធ ត្រូវបានរបងថ្មបាក់រលំសង្កត់ពីលើ នៅក្នុងសង្កាត់លេខ១។ ចំណែកជនរងគ្រោះមា្នក់ទៀត ជាមេកាសំណង់ ជនជាតិចិន ក៏ត្រូវបានរបបងថ្មបាក់រលំសង្កត់ពីលើស្លាប់  នៅឃុំបិតត្រាំង ស្រុកព្រៃនប់។

 គួរបញ្ជាក់ថា កាលពីយប់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៩ ភ្លៀងយ៉ាងខ្លាំងបានវាយប្រហារលើខេត្តព្រះសីហនុ បណ្តាលឲ្យជន់លិចផ្ទះប្រជាពលរដ្ឋយ៉ាងខ្លាំង ហើយមកដល់វេលាព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩ ភ្លៀងនៅតែបន្តធ្លាក់ក្នុងបរិមាណមធ្យមថែមទៀត៕

RELATED ARTICLES