Friday, November 28, 2025
Homeតារាខ្មែរកញ្ញាវ៉ាន់ នីឡា មកពេលនេះ អាចស្ដារមុខឡើងវិញបានទេ?

កញ្ញាវ៉ាន់ នីឡា មកពេលនេះ អាចស្ដារមុខឡើងវិញបានទេ?

រយៈពេលជិត៣ឆ្នាំហើយ ដែលអតីតតារាចម្រៀងផលិតកម្មភ្លេងរីខត កញ្ញាវ៉ាន់ នីឡា បានដេកទន្ទឹងរង់ចាំថ្ងៃដែលតុលាការ អនុវត្តន៍ទោសចំពោះអតីតគូស្នេហ៍របស់នាង លោកគុយ សិទ្ធិសក្ដិ ក្រោយចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោកកោ វណ្ឌី បានប្រកាសសាលក្រមជាស្ថាពរ កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧ លើរឿងក្ដីវ៉ាន់ នីឡា ប្ដឹងជនល្មើសលោកគុយ សិទ្ធិសក្ដិ ដោយផ្ដន្ទាទោសលោកគុយ សិទ្ធិសក្ដិ ឲ្យជាប់ពន្ធនាគាររយៈពេល១ឆ្នាំ និងសងជំងឺចិត្តចំនួន២០០លានរៀល​ ទៅជនរងគ្រោះវ៉ាន់ នីឡា ពីបទហិង្សារដោយចេតនា និងចែកចាយរូបអាសអាភាស ដែលបានប្រព្រឹត្តិទៅនៅរាជធានីភ្នំពេញ អំឡុងខែមេសា ឆ្នាំ២០១៦នោះ ប៉ុន្តែរហូតមកដល់ពេលនេះ ជនល្មើសនៅតែនៅក្រៅសំណាញ់ច្បាប់ដដែល។

ការសម្រេចនោះយោងទៅតាមបទល្មើសព្រហ្មទណ្ឌ ដែលមានចែងនិងផ្ដន្ទាទោសតាមមាត្រា ២១៧ នៃក្រមព្រហ្មទណ្ឌមាត្រា៣៨,៣៩ ស្ដីអំពីការជូឲយញដូរមនុស្ស និងការធ្វើអាជីវកម្មផ្លូវភេទ។

តារាចម្រៀងវ៉ាន់ នីឡា ធ្លាប់ត្រេកអរខ្លាំងណាស់ចំពោះសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញនោះ ព្រោះនាងសង្ឃឹមថា នឹងបានយុត្តិធម៌ដល់រូបនាងជាជងរងគ្រោះ។ ប៉ុន្ដែក្រោយរង់ចាំយុត្តិធម៌ជិត៣ឆ្នាំ ច្បាប់នៅតែមិនទាន់អនុត្តន៍ទៅលើជនល្មើស ធ្វើឲ្យនាងមានការខកចិត្តទៅវិញ​ ព្រោះថាពេលនេះអតីតគូស្នេហ៍នាង លោកគុយ សិទ្ធិសក្ដិ មិនបានអនុត្តន៍ទោសទេ ហើយលោកមានសិទ្ធិដើរហើរ និងផឹកស៊ីដោយគ្មានទុក្ខឡើយ។

ដោយឡែក តារាចម្រៀងវ៉ាន់ នីឡា ក្រោយរង់ចាំយុត្តិធម៌ឡើងផ្សាភ្នែកមក ពេលនេះក្រៅពីបង្ហាញក្ដីអស់សង្ឃឹមនោះ នាងក៏បង្ហាញសញ្ញានៃការវិលត្រឡប់មករកអាជីពចាស់វិញដែរ ក្រោយផ្អាកកាន់ក្បាលមីក្រូ​ជិត៣ឆ្នាំមក។

តារាចម្រៀងតូចច្រឡឹង វ៉ាន់ នីឡា (សុខ ចិន្ដា)​ ដែលត្រូវជាប្អូនអ្នកនិពន្ធល្បីឈ្មោះ លោកសុខ ជំនោរ បានបង្ហាញខ្លួនថតឃោនាឲ្យសម្អាងការមួយកាលពីពេលថ្មីៗនេះហើយ គេកត់សម្គាល់ឃើញថា នាងនៅតែមានរូបសម្រស់ស្រស់ស្អាតដូចមុនដដែល។

ទោះជាយ៉ាងណា គេមិនអាចសន្និដ្ឋានបានទេថា តើនីឡា អាចស្ដារមុខក្នុងពិភពសិល្បៈទាន់ពេល ឬមួយក៏រឿងអាស្រូវស្នេហារបស់នាង នៅតែជាស្រមោលអន្ទោលតាមប្រាណ ដែលធ្វើឲ្យនាងនៅតែពិបាកក្នុងការតាំងចិត្តប្រជែងទីផ្សារចម្រៀងជាថ្មី?៕

RELATED ARTICLES