Friday, November 28, 2025
Homeតារាខ្មែរសុគន្ធ និសា មានជំងឺមួយនេះ ឥឡូវសារភាពថា បានជាសះស្បើយហើយ

សុគន្ធ និសា មានជំងឺមួយនេះ ឥឡូវសារភាពថា បានជាសះស្បើយហើយ

កាលពីឆ្នាំ២០១៩ តារាចម្រៀងសុគន្ធ និសា ធ្លាប់ប្រាប់ថា នាងមានជំងឺក្រពះធ្វើទុក្ខខ្លាំង ព្រោះតែការញាំអាហារមិនទៀងទាត់ជាច្រើនឆ្នាំមកហើយ ដែលជំងឺមួយនេះថែមទាំងធ្វើឲ្យប៉ះពាល់ដល់ថាមពលក្នុងការប្រើប្រាស់សំឡេងខ្ពស់ៗទៀតផង។

ទោះជាយ៉ាងណា ក្នុងជំនួបកាលពីពេលថ្មីៗនេះ សុគន្ធ និសា បានអះអាងថា ពេលនេះជំងឺក្រពះរបស់នាងលែងធ្វើទុកដូចមុនទៀតហើយ ពោលគឺបានជាសះស្បើយហើយ។ នាងថា មិនបានទៅព្យាបាលនៅបរទេសទេ គឺព្យាបាលតែពេទ្យក្នុងស្រុក ហើយជំងឺក្រពះរបស់នាងក៏មិនមែនស្ថិតក្នុងដំណាក់កាលធ្ងន់ធ្ងរដែរ អាចព្យាបាលបាន ទើបឥឡូវអស់មានការក្ដីបារម្ភទៀតហើយ។

ប៉ុន្តែនិសា ថា ការញាំអាហារនៅតែមិនទៀងទាត់ទេ ដោយសារតែនាងជាអ្នកសិល្បៈ ពេលខ្លះមមាញឹកច្រើនពេកក្នុងការថតសម្ដែង​ ហេតុនេះហើយបានជាកើតជំងឺក្រពះនេះ។

សុគន្ធ និសា ត្រូវបានគេចាត់ទុកថា ជាតារាមានសំណាងម្នាក់ ព្រោះនាងមានស្វាមីជាអ្នកជំនួញធំ តែប្ដីរបស់នាងនៅតែមានការអនុញ្ញាតឲ្យនាងបានសម្ដែងសិល្បៈដោយសេរី គឺមិនហួងហែងដូចតារាមួយចំនួនដែលមានប្ដីជាបុរសក្រៅសិល្បៈឡើយ។

និសា ធ្លាប់ប្រាប់ថា ស្វាមីរបស់នាងក៏ចង់ឲ្យនាងលាឈប់ពីអាជីពសិល្បៈដែរ តែដោយសារនាងបានប្រាប់ហេតុផលទៅប្ដីថា នាងបានតស៊ូក្នុងអាជីពមួយនេះជាង១០ឆ្នាំមកហើយ​អីចឹងមិនអាចបញ្ចប់ត្រឹមនេះបានទេ​ហើយស្វាមីនាងបានយល់ពីហេតុផលនេះ ទើបនាងអាចច្រៀងសម្ដែងដូចមុនរៀបការប្ដីបានដូចសព្វថ្ងៃ។

សុគន្ធ និសា បានរៀបការជាមួយលោកចៅ សម្បត្តិ អាណិកជនខ្មែរ​មកពីរដ្ឋឡូវែលល៍ សហរដ្ឋអាមេរិក កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០០៧ ដែលពេលនេះនាងជិតដល់ថ្ងៃប្រារព្ធខួបអាពាហ៍ពិពាហ៍គម្រប់៣ឆ្នាំទៅហើយ តែមិនទាន់ពពោះកូនទី១ឡើយ ខណៈដែលមិត្តរួមក្រុមនិសា គឺឱក សុគន្ធកញ្ញា រៀបការប្ដីបានជាង៦ខែ សម្រាលបានកូនប្រុស១ បីប្រលែងលេងមុននិសា ទៅហើយ៕

RELATED ARTICLES