Saturday, November 29, 2025
Homeតារាខ្មែរលោកប៉ែន ចំរ៉ុង ជិតបានកូនស្រីទី២ហើយ

លោកប៉ែន ចំរ៉ុង ជិតបានកូនស្រីទី២ហើយ

តារាសម្ដែងនិងពិធីករ លោកប៉ែន ចំរ៉ុង ពិតជាឆ្វាក់បានកូនស្រីមែន ព្រោះភរិយាទី១ ភិន សុដាលីស បានសម្រាលកូនស្រីឈ្មោះ Katherina អាយុជាង៣ឆ្នាំ ឥឡូវនេះភរិយាទី២ អ្នកនាងហ៊ុន ម៉ាណេ ត្រៀមសម្រាលកូនស្រីដែរ ដោយពួកគេបានដាក់ឈ្មោះឲ្យកូនមុនកើតថា ”អូនប៊ែល” ខណៈដែលលោកចំរ៉ុង បានយកប្រពន្ធទៅពិនិត្យផ្ទៃពោះនៅមន្ទីពេទ្យអររៀនដា តាំងពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០។

គួរបញ្ជាក់ថា ប៉ែន ចំរ៉ុង បានបង្កាត់ភ្លើងស្នេហ៍ជាមួយភិន សុដាលីស ដោយទទួលបានចំណងដៃកូនស្រី១ ហើយពួកគេបានចែកផ្លូវគ្នាទាំងចម្រូងចម្រាស និងពេលនេះអ្នកទាំង២ មិននិយាយស្ដីរកគ្នាមួយម៉ាត់ឡើយ។

ប៉ែន ចំរ៉ុង តូចចិត្តខ្លាំងណាស់ដោយសារតែត្រូវអតីតប្រពន្ធ សុដាលីស បានដាក់លក្ខខណ្ឌហាមដាច់ខាតមិនឲ្យកូនស្រីរបស់នាងជួបមុខចំរ៉ុង ដោយផ្ទាល់នោះទេ ទើបធ្វើឲ្យចំរ៉ុង រត់ទៅរៀបការប្រពន្ធថ្មី អ្នកនាងម៉ាណេ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩។

ប៉ែន ចំរ៉ុង បានប្រាប់នៅថ្ងៃរៀបអាពាហ៍ពិពាហ៍ថា មូលហេតុដែលលោករៀបការជាមួយអ្នកនាងម៉ាណេ ដោយសារតែនារីម្នាក់នេះ ទោះជាស្ថិតក្នុងកាលៈទេសៈបែបណា ក៏មិនដែលរត់ចោលលោកឡើយ។

ប៉ែន ចំរ៉ុង នឹងបានបីប្រលែងកូនស្រីតាមបំណងជាមិនខាន នៅចុងឆ្នាំ២០២០នេះ ខណៈដែលពេលនេះភរិយារបស់លោក អ្នកនាងម៉ាណេ កំពុងតែប្រឹងថែរក្សាសុខភាពគ័តកូនដំបូងនេះឲ្យបានល្អ ហើយចំរ៉ុង មិនឲ្យនាងចូលលេងសិល្បៈឡើយ។

ដោយឡែក សម្រាប់ភរិយាទី១របស់ចំរ៉ុង អ្នកនាងសុដាលីស នៅតែប្រកាន់ទស្សនៈថា នឹងមិនឲ្យអតីតប្ដីនាង លោកចំរ៉ុង ជួបមុខដោយផ្ទាល់ជាមួយកូនស្រីរបស់នាង ដែលជាតំណក់ឈាមរបស់ចំរ៉ុង នោះឡើយ៕

RELATED ARTICLES