Wednesday, June 18, 2025
Homeតារាខ្មែរអ្នកនាងសុគន្ធ និសា ថា បើវាត្រូវកើត​ វានឹងកើត​ គ្មានអ្នកណាអាចហាមឃាត់បានឡើយ​

អ្នកនាងសុគន្ធ និសា ថា បើវាត្រូវកើត​ វានឹងកើត​ គ្មានអ្នកណាអាចហាមឃាត់បានឡើយ​

បន្ទាប់ពីអ្នកនាងច័ន្ទ កែវនិមល បានឆ្លើងជំងឺកូវីដ-19 ពីលោកតូតី អ្នកដឹកនាំថតស្ពត ហើយបានជួបដោយជាមួយអ្នកនាងសុគន្ធនិសាន នោះ អ្នកនាងសុគនញធបានអះអាងថា អ្នកនាងមិនបានទៅកន្លែងណាដែលមានហានិភ័យឆ្លងកូវីដខ្ពស់នោះទេ ហើយការឆ្លងនេះ គឺឆ្លងតៗគ្នា យ៉ាងណាអ្នកនាងកំបុងរង់ចាំកលទ្ធផលសំណាកឈាម ដែលនឹងចេញល្ងាចនេះ។

អ្នកនាងសុគន្ធ និសា បានបង្ហោះសារថា​ “ជំរាបសួ​រពុកម៉ែបងប្អូន​ អរគុណច្រើន​សម្រាប់ការបារម្ភសួរសុខទុក្ខមកលើរូបខ្ញុំ និងក្រុមគ្រួសារ​

កន្លងមកនេះខ្ញុំមិនបានជួបជាមួយនិមល ទេ​ ហើយក៏មិនបានដើរទៅកន្លែងមុខសញ្ញាដែលមានកើតកូវីដ-19​ ដែរ​ ប៉ុន្ដែ​ជំងឺនេះវាអាចជាប់ពាក់ព័ន្ធតៗគ្នាដូចសម្លរកំពិសចឹង​ ខ្ញុំនឹងបន្តសង្កេតខ្លួនឯងទៀត​ ចាំមើលលទ្ធផល​ អ្នកដែលយើងជួបជាប្រយោល​ តត​គ្នា​ បើយ៉ាងណាៗ ខ្ញុំនឹងទាក់ទងដើម្បីតេសអោយប្រាកដ​ ។

ពេលដែលដឹងព័ត៌មានយប់មិញនេះហើយ ខាងផ្ទះខ្ញុំនេះ ក៏បាន​ហាមខ្លួនឯង និងអ្នកផ្ទះ មិនឲ្យចេញទៅក្រៅឡើយ​ ចំណែកខាងផ្ទះម្តាយខ្ញុំ​ មិនមានការពាក់ព័ន្ធអ្វីទេ​ ព្រោះ​ ខ្ញុំមិនបានចេញចូលផ្ទះម៉ាក់ខ្ញុំប្រហែល​ពីរអាទិត្យហើយ​ ។

សូមទោសបងប្អូនដែលខ្ញុំមិនបានតបសារផងណា​ ហើយសូមជូនពរនិមល និងក្រុមគ្រួសារ អោយឆាប់ជា​ ចំណែកខ្ញុំក៏ជាជនសង្ស័យ​ តែមិនទាន់អី​ ល្ងាចនេះខ្ញុំនឹងចាំដំណឹងពីគេដែរ​ បើអ្នកដែលខ្ញុំបានជួបដោយប្រយោលមាន​ ខ្ញុំនឹង​ធ្វើតេស្ត។

សូមជូនពរបងប្អូន​ឲ្យសុខសប្បាយ​ (រឿងហេតុមានជាស្រេច​ បើវាត្រូវកើត​ វានឹងកើត​ គ្មានអ្នកណាអាចហាមឃាត់បានឡើយ​ បើគេឲ្យហើយ ទទួលវា​ទៅ )​ អរគុណច្រើនបងប្អូនដែលបារម្ភ យ៉ាងណាៗ​ ខ្ញុំនឹងផ្តលព័ត៌មានជូនបងប្អូនទៀត​”។

គួរបញ្ជាក់ថា តាមព័ត៌មានបានឲ្យដឹងថា សុគន្ធ និសា ក៏ជាមុខសញ្ញាម្នាក់ផងដែឬ បន្ទាប់ពីអ្នកនាងឱក សុគន្ធកញ្ញា ដែលមានអាការឆ្លងជំងឺកូវីដ-១៩ ពីអ្នកនាងច័ន្ទ កែវនិមល។

យ៉ាងណា អ្នកនាង សុគន្ធ និសា បានអញអាងថា មិនបានជួបច័ន្ទ កែវនិមល មួយរយៈហើយ នៅឡើយ អ្នកនាងសុគន្ធកញ្ញា នៅមិនទាន់បានទទួលដំណឹងនៅឡើយ៕

RELATED ARTICLES