Wednesday, June 18, 2025
Homeតារាខ្មែរណុប បាយ៉ារិទ្ធ ដឹកនាំតួសម្តែងប្រុសស្រីជាង១០នាក់ មុនពេលឆ្លងកូវីដ-១៩

ណុប បាយ៉ារិទ្ធ ដឹកនាំតួសម្តែងប្រុសស្រីជាង១០នាក់ មុនពេលឆ្លងកូវីដ-១៩

តារាចម្រៀងណុប បាយ៉ារិទ្ធ គឺជាតារាម្នាក់ទៀត ដែលបានឆ្លងជំងឺកូវីដ-១៩ ហើយពេលនេះក្រុមគ្រូពេទ្យបាននាំលោកទៅកាន់មន្ទីរពេទ្យព្យាបាលកូវី-១៩ កម្រិតសស្រាលហើយ បន្ទាប់ពីលទ្ធផលសំណាកគឺវិជ្ជមាន។

លោកណុប បាយ៉ារិទ្ធ បានបង្ហោះសារកាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១ ថា “មុននេះបន្តិច ខ្ញុំបានទទួលលទ្ធផលហើយ គឺខ្ញុំមានវិជ្ជមានកូវីដ១៩ ខ្ញុំកំពុងរៀបចំសម្លៀកបំពាក់ និងរង់ចាំរថយន្តខាងក្រសួងសុខាភិបាលមកទទួល

អរគុណសម្រាប់ការព្រួយបារម្ភរបស់បងប្អូន  ខ្ញុំត្រូវតែរឹងមាំ យកឈ្នះជំងឺនេះ ដោយការព្យាបាលពីគ្រូពេទ្យឲ្យបាន ខ្ញុំមិនតក់ស្លុតនឹងការពិតនេះទេ ត្បិតខ្ញុំក្តី អ្នកដែលខ្ញុំឆ្លងពីគាត់ក្តី គ្មានអ្នកណារីករាយចាំទទួលឡើយ មានតែពាក្យមួយប្រាប់ខ្លួនឯងគឺរឹងមាំ តស៊ូ

ដោយឡែក នៅព្រឹកមិញនេះផងដែរ លោកណុប បាយ៉ារិទ្ធ បានបង្ហោះសារថា “ជំរាបសួរពុកម៉ែបងប្អូន ជនរួមជាតិពិសេសfansទាំងអស់របស់ខ្ញុំ ដំបូងខ្ញុំគិតថា នៅស្ងៀមសិន អត់ចង់ផុសអីទេ ដរាបលទ្ធផលជាក់ស្តែងមិនទាន់ចេញ តែឃើញព័ត៌មានចុះច្រើនពេក ក្នុងនោះខ្ញុំបាទសូមអរគុណជាខ្លាំងសម្រាប់ការព្រួយបារម្ភរបស់ពុកម៉ែ បងប្អូនទាំងអស់គ្នា ចំពោះស្ថានភាពរបស់ខ្ញុំនៅក្នុងពេលនេះ

ហើយក៍ជាការពិតដែរ ខ្ញុំបាទពិតជាបានយកសំណាកទៅធ្វើកោសល្យវិច័យស្វែងរកមេរោគកូវីដ១៩ មែន កាលពីយប់មិញនេះ ដោយសារនៅថ្ងៃទី១ កម្មវិធីមួយ ដែលធ្វើការឡាយផ្ទាល់ មានអ្នកនាងនិមល គាត់ធ្វើជាពិធីករ តែខ្ញុំអត់បាននៅជិតកៀកកិតជាមួយគាត់ទេ ដោយសារខ្ញុំជាអ្នកកាន់កាមេរ៉ាថត។ ប៉ុន្តែបើទោះជាយ៉ាងណា ខ្ញុំក៏មានអាការៈផ្តាសាយ ឈឺកខ្លះ និងល្ហិតល្ហៃនៅរយៈពេល២ ៣ថ្ងៃដំបូង តែកម្តៅមិនឡើងឡើសពី៣៦កន្លះទេ សូម្បីពេលនេះម៉ោងនេះ ។

ហើយនៅយប់មិញនេះដែរ មន្រ្តីការងារខាងក្រសួង បានចុះមកយកសំណាករបស់ខ្ញុំ និងមនុស្សជាប់ពាក់ព័ន្ធទាំងអស់រួចរាល់ បច្ចុប្បន្នខ្ញុំស្នាក់នៅក្នុងហាងរបស់ខ្ញុំ ដោយមិនចេញទៅណាទាំងអស់ រហូតដឹងពីលទ្ធផល។ ២ថ្ងៃនេះ ខ្ញុំព្យាយាមឆ្ពុងមួយថ្ងៃ ២ដង ញាំទឹកក្តៅ និង វីតាមីន C បច្ចុប្បន្នខ្ញុំបាត់ឈឺក តែនៅតឹងច្រមុះ បាត់ល្ហិតល្ហៃ រីឯកំដៅនៅតែ៣៦.៤ មិនលើសដល់៣៧ ៣៨ទេ ។

ហ៊ឹម…… សំណាងណាស់ដែលតាំងពីចូលឆ្នាំចិន គឺអត់បានទៅជួបជុំគ្រួសារសោះ ព្រោះរវល់ការងារពេក ទើបតែយប់មិញ បានគាត់ដឹងរឿងពេលព័ត៌មានចុះ បានត្រឹមខលសួរសុខទុក្ខ ។

ទោះជាលទ្ធផលបែបណា ខ្ញុំតាំងស្មារតីថានឹងរឹងមាំ ប្រយុទ្ធប្រឆាំងតស៊ូជាមួយជំងឺមួយនេះអោយដល់ទីបំផុត សូមបងប្អូនបង្កើនការប្រុងប្រយ័ត្នខ្ពស់ កូវីដ វាពិតជានៅកៀកកិតក្បែរខ្លួនយើងគ្រប់ទិសទី ដែលយើងមើលនិងភ្នែកមិនឃើញ ប្រុងប្រយ័ត្នខ្លាំងណាស់ ចុងក្រោយនៅតែជៀសមិនផុត តែខ្ញុំមិនបន្ទោសនរណាម្នាក់ទេ ត្បិតយើងគ្រប់គ្នាសុទ្ធតែប្រុងប្រយ័ត្នអស់លទ្ធភាព ក៏គ្មាននណាចង់ឈឺ គ្មាននណាចង់ឲ្យឆ្លងទៅគេ គ្មាននរណាដឹងមុនថា ខ្លួនឯងក្លាយជាអ្នកជំងឺកូវីដ បើគ្រប់យ៉ាងកើតត្រឹមមួយប៉ព្រិចភ្នែក

សូមបួងសួងវត្ថុស័ក្តិសិទ្ធជួយបីបាច់ថែររក្សាពលរដ្ឋខ្មែរគ្រប់រូប ឲ្យសុខសប្បាយជៀសផុតពីជំងឺកាចសាហាវមួយនេះ ។ ដាច់ខាតកុំធ្វេសប្រហែសឲ្យសោះ ចូរចងចាំថា កូវីដមើលយើងឃើញ តែយើងមើលវាមិនឃើញនោះទេ ។

ម៉ោងនេះពេលនេះអាការៈខ្ញុំធម្មតា ឃុំខ្លួនក្នុងហាងរង់ចាំលទ្ធផល បើទោះជាបែបណាក៏ត្រូវក្លាហានទទួល និងចូលខ្លួនទៅព្យាបាលជាដាច់ខាត

សូមអរគុណពុកម៉ែបងប្អូន ថ្នាក់ដឹងនាំក្រុមហ៊ុនហង្សមាស ដែលលោកបានខលមកសួរសុខទុក្ខក្មួយរហូត ពិសេសក្រុមគ្រួសាររបស់ខ្ញុំ និង អ្នកគាំទ្រទាំងអស់របស់ខ្លួន”។

បើតាមប្រភពពីអ្នកស្និទ្ធនឹងលោកណុប ប៉ាយារិទ្ធ បានទម្លាយថា មុនពេលឆ្លងជំងឺកូវីដ-១៩នេះ លោកបាននិពន្ធសាច់រឿងមួយ ហើយបានដឹកនាំសម្តែងផ្ទាល់ ដោយមានមនុស្សប្រុសស្រីជាង១០នាក់ ចូលរួមផងដែរ។ ប៉ុន្តែគេមិនទាន់ដឹងថា អ្នកដែលជាប់ពាក់ព័ន្ធនឹងលោកបាយ៉ារិទ្ធ បានឆ្លងកូវីដ-១៩ ដូចលោកដែរឬយ៉ាង?៕

RELATED ARTICLES