Wednesday, June 18, 2025
Homeតារាខ្មែរសួស វីសា ធ្វើតេស្តរកកូវីដ-១៩ អារម្មណ៍ពេលនេះវិលវល់ខ្លាំង

សួស វីសា ធ្វើតេស្តរកកូវីដ-១៩ អារម្មណ៍ពេលនេះវិលវល់ខ្លាំង

បន្ទាប់ពីតារាចម្រៀង ណុបបាយ៉ារិទ្ធ និងពិធីការិនី ច័ន្ទ កែវនិមល ដែលកំពុងឆ្លងជមអឺកូវីដ-១៩ ហើយកំពុងធ្វើចត្តាឡីស័កនៅមន្ទីរពេទ្យព្យាបាលជំងឺកូវីដ-១៩ កម្រិលស្រាលនោះ តារាចម្រៀងសួស វីសា ដែលជាតារាចម្រៀងស្ថិតក្រោមដំបូលលផលិតកម្មរស្មីហង្សមាស តែមួយ និងស្វាមី បានទៅធ្វើតេស្តរកជំងឺកូវីដ-១៩ផងដែរ។

សួស វីសា បានបង្ហោះសារងា “ខ្ញុំទាំងពីរនាក់ បានមកធ្វើតេស្តរួចរាល់ហើយ រួមទាំងតារាចម្រៀង និងក្រុមការងារជាច្រើននាក់ទៀត លទ្ធផលយ៉ាងណាថ្ងៃស្អែកយើងនឹងបានដឹងអារម្មណ៍ពេលនេះវិលវល់ណាស់ តែខ្ញុំត្រូវតែរឹងមាំដើម្បីប្រឈមនឹងរឿងគ្រប់យ៉ាង”។

យ៉ាងណា មិនត្រឹមតែសួស វីសា តែម្នាក់នោះទេ អ្នកនាងឱក សុគន្ធកញ្ញា និងអ្នកដឹកនាំសម្តែង MV កៅ សីហា ក៏កំពុងរង់ចាំលទ្ធផលធ្វើសំណាក ដែលនឹងចេញលទ្ធផលនៅល្ងាចនេះហើយ។

គួរបញ្ជាក់ថា អ្នកនាងច័ន្ទ កែវនិមល បានឆ្លងជំងឺកូវីដ អំឡុងពេលថតស្ពតវីដេអូមួយ ពីលោកអ៊ិន ទីតូ ដែលបានជួបជុំផឹកស៊ីជាមួយមិត្តភក្តរបស់លោក ដែលជាមន្ត្រីប៉ូលិសម្នាក់៕

RELATED ARTICLES